ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កាត់​បន្ថយ​ខ្លាំង​ ការ​នាំ​ចូល​សម្ភារ​សំណង់ និង​ដែក​ពី​ថៃ

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ទំហំ​ទឹកប្រាក់​នាំ​ចូល​សម្ភារ​សំណង់​ និង​ដែក​ ពី​ប្រទេស​ថៃ​ នៅ​តែ​បន្ត​មាន ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​ខ្លាំង ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​រវាង​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០២៦ ជាមួយ​នឹងឆ្នាំ២០២៥…

រាជធានីភ្នំពេញ ៖ ទំហំ​ទឹកប្រាក់​នាំ​ចូល​សម្ភារ​សំណង់​ និង​ដែក​ ពី​ប្រទេស​ថៃ​ នៅ​តែ​បន្ត​មាន ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​ខ្លាំង ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​រវាង​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០២៦ ជាមួយ​នឹងឆ្នាំ២០២៥ ។

ស្ថិតិ ​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់ ​និង​ដែក ​ដែល​គេ​បាន​កត់ត្រា​ពី​ខែមករា ដល់ដើម​ខែមេសា ឆ្នាំ​២០២៦ ដែល​បង្ហើប​ដោយ​ប្រភព​ផ្លូវការ​មួយ បាន​ឲ្យ​ដឹង​ថា ទំហំ​សរុប ​នៃ​ការ​នាំ​ចូល​ផលិតផល​ទាំងនេះ​ មាន​តម្លៃ​ជិត​២៣​លាន​ដុល្លារ ។

ប្រភព​ដដែល​ បាន​អះអាង​ថា សម្ភារ​សំណង់ ​ដែល​នៅ​បន្ត​នាំ​ចូល​ពី​ថៃ​ មកកម្ពុ​ជា នា​ត្រីមាស​ទី​១ ​ដើមឆ្នាំ​២០២៦ ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​តម្លៃ​ជាង​២០,៥៦លាន​ដុល្លារ ធ្លាក់​ចុះ​ជិត​៥២​ភាគរយ បើ​ធៀប​នឹង​ទំហំ​នាំ​ចូល ​៤២,៦៣​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៥ ។

ប្រភព​ដដែល​ បាន​បន្ថែម​ទៀត​ថា សម្រាប់​ផលិតផល​ដែក ​និង​ដែកថែប​វិញ​ បរិមាណ​នាំ​ចូល​ពី​ថៃ ​នៅ​ក្នុង​រយៈពេល​ដដែល​ គឺ​មាន​តម្លៃ​ ២,២៨លាន​ដុល្លារ ធ្លាក់​ចុះ​ប្រមាណ​ជាជាង ៣៩ភាគរយ ។

ស​ម្ភារ​សំណង់​ និង​ដែក​ មិនមែន​ជា​ផលិតផល​ជាប់​បម្រាម​នាំ​ចូល​ពី​ថៃ​នោះ​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ក៏​វា​ជាប់​បម្រាម​ចំពោះ​ការ​នាំ​ចូល​តាម​ព្រំដែន​ជាមួយនឹង​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ