ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​បងប្អូន​នាំ​គ្នា​ទៅ​ងូតទឹក​ស្រះ​ក្រោយ​ភូមិ បង​ល.ង់ទឹក ​ប្អូនរ​ត់ទៅ​ប្រាប់​អ្នក​ភូមិមកជួយដែរ តែ​​​ហួសពេលទៅហើយ​

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ បាន​លង់ទឹក​ស្រះ​ក្រោយ​ភូមិ ខណៈ​ដែល​ក្មេង​ប្រុស​ខាងលើ និង​ប្អូនប្រុស​ម្នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង ស្រាប់តែ​ឃើញ​បងប្រុស​លង់ទឹក ក្មេង​ប្រុស​ជា​ប្អូន​បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ ប៉ុន្តែ​ហួសពេល​បាត់​ទៅ​ហើយ​។ ហេតុការណ៍​ក្មេង​ប្រុស​លង់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​០៤…

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ បាន​លង់ទឹក​ស្រះ​ក្រោយ​ភូមិ ខណៈ​ដែល​ក្មេង​ប្រុស​ខាងលើ និង​ប្អូនប្រុស​ម្នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង ស្រាប់តែ​ឃើញ​បងប្រុស​លង់ទឹក ក្មេង​ប្រុស​ជា​ប្អូន​បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ ប៉ុន្តែ​ហួសពេល​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ក្មេង​ប្រុស​លង់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ក្រោយ​ភូមិ​យស់​ជោ​  ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​  ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ មានឈ្មោះ វិ​រៈ សីហា ភេទ​ប្រុស អាយុ​១១​ឆ្នាំ និង​ឈ្មោះ វិ​រៈ តុលា ភេទ​ប្រុស អាយុ​៦​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត រស់នៅ​ក្នុងភូមិ​យស់​ជោ​  ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​  ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ចំណុច​ស្រះ​ទឹក​ខាងកើត​ភូមិ បន្ទាប់​មក​ឈ្មោះ វិ​រៈ សីហា បាន​លង់ទឹក ដោយសារ​តែ​មិន​អាច​ជួយ​បងប្រុស​កើត ក្មេង​ប្រុស​ជា​ប្អូន​ក៏​បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ ដើម្បី​ឱ្យ​ជួយ​ស្រង់​ចេញពី​ក្នុង​ទឹក ប៉ុន្តែ​ជា​អកុសល​បងប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ខាងលើ​នេះ ក្រុម​គ្រួសារ​សព​ក្មេង​ប្រុស​ទទួលស្គាល់​កូន​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។​អ្នកចូលរួម ជំនាញ​ស្រុក មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ក្រុម​គ្រួសារ​សព​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​ប្រុស​រង​គ្រោះ​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ