ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិកប្រកាសបញ្ចប់ប្រតិបត្តិការ​ប្រឆាំងអ៊ីរ៉ង់ និងប្តូរទិសដៅមកបើកច្រកសមុទ្រហូម៉ូសវិញ

2 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio បានប្រកាសជាផ្លូវការថា យុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់​ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែលតាំងពីថ្ងៃទី២៨ ខែកុម្ភៈនោះ ត្រូវបានបញ្ចប់ហើយ។ លោក…

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio បានប្រកាសជាផ្លូវការថា យុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់​ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែលតាំងពីថ្ងៃទី២៨ ខែកុម្ភៈនោះ ត្រូវបានបញ្ចប់ហើយ។ លោក Rubio បានបញ្ជាក់ថា រដ្ឋការទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ដំណាក់កាលនោះ ហើយបច្ចុប្បន្នកំពុងប្តូរមកអនុវត្តប្រតិបត្តិការថ្មីមួយ​ដែលមានគោលដៅចម្បងក្នុងការនាំផ្លូវនាវាពាណិជ្ជកម្មដែលជាប់គាំងឱ្យចេញពីច្រកសមុទ្រ Hormuz និងបើកផ្លូវទឹកថាមពលដ៏សំខាន់របស់ពិភពលោកនេះឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៦ ខែឧសភានេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសបញ្ចប់សង្រ្គាមនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ត្រាំ ដើម្បីចៀសវាងការអនុម័តពីសភាជុំវិញ “សេចក្តីសម្រេចអំណាចសង្រ្គាម”​ ដែលតម្រូវឱ្យមានការអនុញ្ញាតពីសភាបន្ទាប់ពីមានជម្លោះយោធារយៈពេល ៦០ ថ្ងៃ។

លោក Rubio ក៏បានសង្កត់ធ្ងន់ផងដែរថា ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ ក៏សហរដ្ឋអាម៉េរិកនៅតែតាមដានយ៉ាងដិតដល់លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ ហើយលក្ខខណ្ឌសំខាន់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង គឺអ៊ីរ៉ង់ត្រូវតែបង្ហាញឱ្យច្បាស់ថាពួកគេមិនមានបំណងបង្កើតអាវុធនុយក្លេអ៊ែរនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ