ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាហើយផ្កាព្រៃមណ្ឌលគិរី! យុវតី យ៉ុង់ ស្រីនីត ទទួលមរណភាពក្នុងវ័យ១៧ឆ្នាំ បន្សល់ទុកកូនតូចទើបសម្រាលបាន២ខែ

1 ម៉ោង មុន
  • មណ្ឌលគិរី

​ធ្លាប់តែ​ឃើញ​ញញឹម​ស្រស់​ផ្អើល​អស់អ្នក​លេង​បណ្តាញ​សង្គម តែ​ពេល​នេះ​ស្នាមញញឹម​នោះ​ ក្លាយជា​ការ​ចង​ចាំ​ជា​រៀង​រហូត ​។ លា​ហើយ​ផ្កា​ព្រៃ​មណ្ឌលគិរី​… លា​ទាំង​មិន​ទាន់​បាន​មើល​មុខ​កូន​ឱ្យ​ច្បាស់ បន្សល់​ទុក​ត្រឹម​សម្រែក​យំសោក​កណ្តាល​ព្រៃ​ភ្នំ​។ នេះ​គឺជា​ទុក្ខសោក​ដ៏​ធំធេង និង​ជា​ដំណឹង​ដ៏​រន្ធត់​មួយ​ដែល​បាន​អង្រួន​ចិត្ត​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន​យុវតី…

​ធ្លាប់តែ​ឃើញ​ញញឹម​ស្រស់​ផ្អើល​អស់អ្នក​លេង​បណ្តាញ​សង្គម តែ​ពេល​នេះ​ស្នាមញញឹម​នោះ​ ក្លាយជា​ការ​ចង​ចាំ​ជា​រៀង​រហូត ​។ លា​ហើយ​ផ្កា​ព្រៃ​មណ្ឌលគិរី​… លា​ទាំង​មិន​ទាន់​បាន​មើល​មុខ​កូន​ឱ្យ​ច្បាស់ បន្សល់​ទុក​ត្រឹម​សម្រែក​យំសោក​កណ្តាល​ព្រៃ​ភ្នំ​។

នេះ​គឺជា​ទុក្ខសោក​ដ៏​ធំធេង និង​ជា​ដំណឹង​ដ៏​រន្ធត់​មួយ​ដែល​បាន​អង្រួន​ចិត្ត​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន​យុវតី យ៉ុ​ង ស្រី​នី​ត ​។ ផ្កា​ព្រៃ​ដ៏​ស្រស់​ស្អាត ​ដែល​ធ្លាប់តែ​រីក​ស្គុះស្គាយ​នៅ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី​រូប​នេះ បាន​សម្រេចចិត្ត​បិទ​ភ្នែក​លាចាក​លោក​នេះ​ទាំង​វ័យក្មេង បន្សល់​ទុក​ត្រឹម​រូបភាព​អនុស្សាវរីយ៍ និង​សម្រែក​យំ​ទាមទារ​រក​ម្ដាយ​របស់​កូន​តូច​ដែល​ទើបនឹង​សម្រាល ​។

មហាជន​ប្រាកដជា​នៅ​ចាំ​មិន​ភ្លេច​ឡើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ឈ្មោះ​របស់ យ៉ុ​ង ស្រី​នី​ត បាន​ផ្ទុះ​ឡើង​ពេញ​បណ្តាញ​សង្គម ក្រោយ​ពី​មានការ​ចែកចាយ​រូបភាព​សម្រស់​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ និង​ភាព​ស្លូតត្រង់​របស់​នាង ​។ ទោះបីជា​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ស្នាមញញឹម​របស់​នាង​បាន​ឆក់​យក​បេះដូង​សប្បុរសជន​ជា​ច្រើន រហូត​មាន​ក្រុមហ៊ុន និង​អ្នកមាន​ចិត្តធម៌​ចុះ​ទៅ​ជួយ​ឧបត្ថម្ភ និង​ហៅ​នាង​ទៅ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ជា​ហូរហែ ដែល​កាលនោះ​គ្រប់​គ្នា​ជឿជាក់​ថា ​ជីវិត​នាង​នឹង​មាន​ពន្លឺ​ថ្មី​។

ជោគវាសនា​ ពិតជា​មាន​ភាព​អយុត្តិធម៌​សម្រាប់​យុវតី​រូប​នេះ​ខ្លាំង​ណាស់​ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្រី​នី​ត​បាន​ទទួលមរណភាព​ក្នុង​វ័យ​ទើបតែ​១៧ឆ្នាំ​ប៉ុណ្ណោះ ដោយ​សារ​ជំងឺ​សួត និង​ជំងឺ​បេះដូង​ដែល​បាន​យាយី​យ៉ាង​ទម្ងន់ ​។ អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​លើស​ពី​ពាក្យ​ពណ៌នា គឺ​នាង​ទើបតែ​សម្រាលកូន​បាន​រយៈពេល​ជិត​២​ខែ​ប៉ុណ្ណោះ​។ សេចក្តីស្លាប់​បាន​មក​ឆក់​យក​ជីវិត​នាង ទាំង​ដែល​កូន​តូច​មិន​ទាន់​ទាំង​ស្គាល់​ក្លិន​ម្ដាយ​ច្បាស់លាស់ និង​មិន​ទាន់​បាន​ទទួល​ភាព​កក់ក្ដៅ​គ្រប់គ្រាន់​ពី​អ្នក​មានគុណ​នៅឡើយ​ ។

មរណភាព​របស់ យ៉ុ​ង ស្រី​នី​ត មិន​ត្រឹមតែ​បន្សល់​ទុក​នូវ​វិបត្តិ​ផ្លូវចិត្ត​ដល់​សាច់ញាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បន្សល់​ទុក​នូវ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ និង​កូន​តូច​ដែល​កំពុង​ខ្វះ​ទឹកដោះ​ ។ ក្នុង​ស្ថានភាព​ដ៏​ទាល់ច្រក និង​ខ្វះខាត​ខ្លាំង គ្រួសារ​សព​ពិតជា​ត្រូវការ​ជំនួយ​ជា​ចាំបាច់​បំផុត មិន​ថា​ ជា​ថវិកា​សម្រាប់​រៀបចំ​បុណ្យសព​តាម​ប្រពៃណី ឬ​ជា​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ទារក​ដូច​ជា ទឹកដោះគោ និង​ខោ​ទឹកនោម​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​សប្បុរសជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ឈោង​ដៃ​ជួយ​ដល់​គ្រួសារ​យុវតី យ៉ុ​ង ស្រី​នី​ត តាម​កម្លាំង​សទ្ធា ដើម្បី​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​នាង​បាន​ទៅ​កាន់​សុគតិភព​ដោយ​អស់​ក្តី​បារម្ភ​ពី​កូន​តូច​។

សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ