ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងអាប៉ោងចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួនខណៈដែលអ្នកញៀនល្បែងជាច្រើនអ្នកទៀតបានរត់បាតជើងសព្រាត កំពុងតែនាំគ្នាចំតិតគូទអ៊ុតអាប៉ោងក្រោមដើមស្វាយហើយប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ។
ការចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(បាញ់អាប៉ោងភ្នាល់លុយ)បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ចំណុចក្រោមដើមឈើវាលស្រែ ស្ថិតក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនក្រុមអ្នកញៀនល្បែងអាប៉ោងខាងលើនេះ ÷មានប្រជាពលរដ្ឋ បានរាយការណ៍មក ថាមានមុខសញ្ញាក្រុមញៀនលេងល្បែងសុីសង(បាញ់អាប៉ោង) លេងយ៉ាងសកម្មក្នុងភូមិ/ឃុំខាងលើ ក្រោយពេលទទួលបានព័ត៌មានកំលាំងជំនាញព្រហ្មទណ្ឌបានធ្វើការឆ្មក់ចុះដល់ទីតាំងខាងលើធ្វើការបង្ក្រាបជាក់ស្តែងដោយមានការចូលរួម ពីលោកមេឃុំ មេប៉ុស្តិ មេភូមិ ដំណើរការធ្វើកំណត់ហេតុបង្ក្រាបមាន មុខសញ្ញាមេអាប៉ោង០២នាក់។
នគរបាលស្រុកបរសេដ្ឋបានបន្តដឹងទៀតថាអ្នកញៀនល្បែងទាំងពីរនាក់ខាងលើដែលគាត់ខ្លួននោះទី១./ឈ្មោះ វ៉ា ខឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ
និងទី២./ឈ្មោះ ណុប សុីណា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួននគរបាលធ្វើការដកហូតវត្ថុតាងដកហូតរួមមាន
១- មេអាប៉ោង ចំនួន០៥គ្រាប់
២-ចានថ្មទម្របាញ់អាប៉ោង ០១ចាន
៣-កំរាលចាក់អាប៉ោង ០១
៤-លុយខ្មែរចំនួន១០មុឺនរៀល
+តាមចម្លើយសារភាពរបស់ឈ្មោះ(វ៉ា ខឿន) និង(ណុប សុីណា)ថាខ្លួនពិតជាបានប្រព្រឹត្តិលេងល្បែងសុីសង(បាញ់អាប៉ោង) ប្រាកដមែន ។
+ចំណែកអ្នកលេងផ្សេងទៀតបានរត់គេចខ្លួនបាត់អស់ ។
ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងអាប៉ោងទាំង២នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងនគរបាលស្រុកបរសេធកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ