សង្គ្រាមអ៉ីរ៉ង់់ ៖ ប្រធានាធិបតីអ៉ីរ៉ង់ លោកម៉ាស៊ូដប៉េហ្សេស្គីយ៉ាន់ ថ្លែងនាថ្ងៃទី៣១ មីនា ថា អ៉ីរ៉ង់មានឆន្ទៈបញ្ចប់សង្គ្រាមប្រឆាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក តែចង់ឲ្យមានការធានានានា ដើម្បីរារាំងកុំឲ្យមានការឈ្លានពានខ្លួនជាថ្មីទៀត ។

ក្នុងកិច្ចសន្ទនាគ្នាមួយតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឹរ៉ុប លោកអានតូនីញ៉ូកូស្តាប្រធានាធិបតីអ៉ីរ៉ង់អះអាងថា យើងមានឆន្ទៈចាំបាច់ ដើម្បីបញ្ចប់សង្គ្រាម ដែលឈានចូលដល់សប្ដាហ៍ទី៥ល្គិកណា លក្ខខណ្ឌចាំបាច់ត្រូវទទួលបាន ពិសេស ការធានាចាំបាច់ដើម្បីរារាំងកុំឲ្យមានការឈ្លានពានថ្មីទៀត ។ ក្រោយពីព័ត៌មានដែលថា អ៉ីរ៉ង់ចង់បញ្ចប់សង្គ្រាម ភាគហ៊ុនក្នុងបណ្ដាទីផ្សារហ៊ុនបានឡើងថ្លៃវិញ ក្រោយពីធ្លាក់ចុះច្រើនមកពីសង្គ្រាមនោះ ។
តាមកាសែតអាមេរិកWALL STREET JOURNALថា ប្រធានាធិបតីអាមេរិក មិនបដិសេធឡើយការបញ្ចប់សង្គ្រាមជាមួយអ៉ីរ៉ង់ដោយមិនចាំបាច់ទទួលបានការបើកឡើងវិញ នៃច្រកសមុទ្រហ័រមូសដែលអ៉ីរ៉ង់នៅតែបិទខ្ទប់ ។
តាមបណ្ដាអ្នកជំនាញការថា នោះជាសេណារីយ៉ូអាក្រក់មួយ។ តាមកាសែតនោះថា លោកដូ
ណាល់ត្រាំ គ្រោងបញ្ចប់ប្រតិបត្តិការយោធាអាមេរិកប្រឆាំងអ៉ីរ៉ង់ ទាំងច្រកហ័រមូស មិនអាចបើកបាន ។ ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនោះត្រូវបានរារាំងខ្លាំងដោយក្រុងតេហេរ៉ង់ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិកប្រឆាំងដែនដីខ្លួន។
អ៉ីស្រាអែលប្រកាស នាយប់ថ្ងៃទី៣១ មក ១ មេសា ថា បានវាយប្រហារទ្រង់ទ្រាយធំមួយលើក្រុងតេហេរ៉ង់ ខណៈអ៉ីរ៉ង់ក៏កំពុងបន្តវាយប្រហារលើអ៉ីស្រាអែលវិញដែរ ៕
ចែករំលែកព័តមាននេះ