ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ម្នាក់​ សង្ស័យ​បែ.ក​ថ្នាំ​យក​ដុំ​ថ្ម​គ.ប់​កញ្ចក់​រថយន្ត​១​គ្រឿង​បែ.ក​ខ្ទេច

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​យក​ដុំ​ថ្ម និង​ដុំឥដ្ឋ​គប់​ទៅ​លើ​កញ្ចក់​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើក​តាម​ផ្លូវ បណ្ដាល​ឲ្យ​បែក​ខ្ទេច បន្ទាប់​មក​បាន​រត់ឡើង​ទៅ​ឈរ​លើដំបូល​រថយន្ត​នោះ​ថែម​ទៀត ។ ក្រោយ​ពេល​ឃើញ​បែប​នេះ​មហាជន​ក៏​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ និង​យក​ទុយោ​ទឹក​ទៅ​ឆ្កឹះ​កៀស​ទម្លាក់​ពីលើ​ដំបូល​រថយន្ត ទើប​ចាប់ខ្លួន​បាន…

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​យក​ដុំ​ថ្ម និង​ដុំឥដ្ឋ​គប់​ទៅ​លើ​កញ្ចក់​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើក​តាម​ផ្លូវ បណ្ដាល​ឲ្យ​បែក​ខ្ទេច បន្ទាប់​មក​បាន​រត់ឡើង​ទៅ​ឈរ​លើដំបូល​រថយន្ត​នោះ​ថែម​ទៀត ។ ក្រោយ​ពេល​ឃើញ​បែប​នេះ​មហាជន​ក៏​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ និង​យក​ទុយោ​ទឹក​ទៅ​ឆ្កឹះ​កៀស​ទម្លាក់​ពីលើ​ដំបូល​រថយន្ត ទើប​ចាប់ខ្លួន​បាន រួច​ប្រគល់​ឲ្យ​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​ប្រគល់​ឲ្យ​ស្ថានទូត​ចិន​ព្រោះ​បុរស​នោះ​ក៏​រង​របួស​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជា​២​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​លេខ​១ ហៅ​ផ្លូវ​តា​កន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាញ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​ជនជាតិ​ចិន មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ដែល​សង្ស័យ​ថា​ប្រើប្រាស់​ថ្នាំ​ញៀន រហូត​ដល់​កម្រិត​បែក​ថ្នាំ​លែង​ដឹង​អី ឬ​អាច​មាន​សតិ​ស្មារតី​មិនសូវ​ល្អ ទើប​ធ្វើ​រឿង​ភ្ញ​សក់​ផ្អើល​បែប​នេះ ។

ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​រូប​នោះ​កាន់​ដុំ​ថ្ម​និង​ដុំឥដ្ឋ​ឈរ​នៅ​តាម​ផ្លូវ​លេខ​១ ហៅ​ផ្លូវ​តា​កន​ខាងលើ ។ លុះ​ក្រោយមក​មាន​រថយន្ត​១​គ្រឿង​ម៉ាក​Toyota Yaris Cross ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2CB-0345 បក​បរ​ដោយ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់ ហើយ​ក៏​ត្រូវ​បុរស​ជនជាតិ​ចិន​នោះ​គប់​បណ្ដាល​ឲ្យ​បែក​កញ្ចក់​មុខ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​តាម​ដងផ្លូវ​ខាងលើ ហើយ​ក្រោយមក​រថយន្ត​ខាងលើ​ក៏​ឈប់ ក៏​ស្រាប់តែ​បុរស​ជនជាតិ​ចិន​រូប​នោះ​ក៏​រត់ឡើង​ទៅ​លើដំបូល​រថយន្ត​នោះ​ទៀត ។ ក្រោយ​ពេល​ឃើញ​បែប​នេះ មហាជន​ច្រើន​នាក់​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ​មួយសន្ទុះ និង​ប្រើ​ទុយោ​ជ័រ​រុក​កៀស​ឲ្យ​ចុះ​ពីលើ​ដំបូល​រថយន្ត ទើប​ចាប់​ជនជាតិ​ចិន​នោះ​បាន​រួ​ច​នាំ​គ្នា​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង បណ្ដាល​ឲ្យ​រង​របួស ។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយមក​បាន មហាជន​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ចុះ​ទៅ​នាំ​យក​បុរស​ពេល​ចាប់ខ្លួន​បុរស​ចិន​នោះ​ទៅ​ប៉ុស្តិ៍ ។ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​បុរស​នោះ​រង​របួស​ដែរ នគរបាល​ក៏​បាន​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដឹក​យក​ទៅ​សង្គ្រោះ​សិន ហើយ​និង​ប្រគល់​ជូន​ស្ថានទូត​ចិន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ