ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ហើយប្រឈមមុខនឹងការខ្វះខាត តម្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុននានា ត្រូវបានតម្លើងពី៥ ទៅដល់៤០ដុល្លារ ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរដ្ឋ បានអះអាង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានចាប់ផ្តើមដំឡើងថ្លៃសំបុត្រយន្តហោះហើយ ដើម្បីធានាប្រក្រតីភាពនៃសេវាកម្មរបស់ពួកគេ ខណៈដែលតម្លៃប្រេងឥន្ធនៈបានកើនឡើងក្រោយផ្ទុះសង្គ្រាមនៅមជ្ឈឹមបូព៌ា ។
មកដល់ពេលនេះ តម្លៃក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុក ដូចជា Air Cambodia, AirAsia Cambodia, Cambodia Airways និង Sky Angkor Airlines គឺបានតម្លើងប្រមាណជាពី ៥ ដុល្លារ ដល់ ៣២,៥០ដុល្លារ ។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជា Air China, China Eastern Airlines និង EVA Air បានដំឡើងថ្លៃសំបុត្រពី១៤ ដុល្លារទៅ៤០ ដុល្លារ ។
មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍សរុប៣៦ ក្រុមហ៊ុន នៅក្នុងនោះក្នុងស្រុកចំនួនបួន និងអន្តរជាតិចំនួន៣២ក្រុមហ៊ុន ដោយធ្វើប្រតិបត្តិការដឹកជញ្ជូនទៅ ៤៦គោលដៅ នៅប្រទេសចំនួន១៧ភាគច្រើនគឺអាស៊ាន ចិន កូរ៉េខាងត្បូង និងជប៉ុន ដោយឡែកមជ្ឈឹមបូព៌ាក៏មានដែរ ប៉ុន្តែរអាក់រអួលដោយសារតែសង្គ្រាមនោះ ។
ចែករំលែកព័តមាននេះ