តើឧក្រិ.ដ្ឋជនចុងក្រោយដែលកម្ពុជាចាប់បញ្ជូនទៅចិនជានរណា?
ក្រសួងមហាផ្ទៃកម្ពុជាបានប្រកាសថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួន និងបញ្ជូនបុរសជនជាតិចិនម្នាក់ឈ្មោះ លី សុង (LI XIONG)…
ក្រសួងមហាផ្ទៃកម្ពុជាបានប្រកាសថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួន និងបញ្ជូនបុរសជនជាតិចិនម្នាក់ឈ្មោះ លី សុង (LI XIONG)…
ក្រសួងមហាផ្ទៃកម្ពុជាបានប្រកាសថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួន និងបញ្ជូនបុរសជនជាតិចិនម្នាក់ឈ្មោះ លី សុង (LI XIONG) បញ្ជូនទៅចិនវិញ ។
ប្រភពដដែលបានអះអាងថា នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនៅក្នុងការប្រយុទ្ធប្រឆាំងនឹងបោសសម្អាតបទល្មើសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចចិន ។

ប្រភពដដែលបានបន្តថា ប្រតិបត្តិការនេះបានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នារវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចចិនអស់រយៈពេលជាច្រើនខែកន្លងមក ។
ប្រភពដដែលបានបន្តថា បុរសឈ្មោះ លី សុង ក៏មានសញ្ជាតិខ្មែរដែរ ប៉ុន្តែត្រូវបានដកសញ្ជាតិ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
តាមសេចក្តីរាយការណ៍របស់ កាសែត ឆាយណាដេលី បុរសចិនម្នាក់នេះ ជាសមាជិកសំខាន់ម្នាក់នៃក្រុមឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ត្រូវបាននាំខ្លួនត្រឡប់ទៅកាន់ប្រទេសចិនវិញកាលពីពេលថ្មីៗកន្លងទៅ ។
បុរសម្នាក់នេះ ជាអតីតប្រធានក្រុមមួយក្រោមក្រុមឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលត្រូវបានសង្ស័យថា បានបើកកាស៊ីណូក្លែងបន្លំ ដំណើរការប្រតិបត្តិការអាជីវកម្មខុសច្បាប់ និងលាក់បាំងប្រាក់ចំណូលព្រហ្មទណ្ឌ ។
ប្រភពដដែលបានបន្តថា សមាជិកស្នូលជាច្រើននាក់ នៃក្រុមឧក្រិ.ដ្ឋជននេះ ត្រូវបានចាប់ខ្លួន ហើយប៉ូលិសនឹងបន្តចាប់ខ្លួនជនល្មើស ដែលនៅសេសសល់ ខណៈពេលដែលជំរុញឱ្យជនសង្ស័យដែលនៅក្រៅឃុំប្រគល់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕
ចែករំលែកព័តមាននេះ