សង្គ្រាមអ៊ុយក្រែន ៖ ភ្នាក់ងារជួយសង្គ្រោះរុស្ស៊ីគូសបញ្ជាក់ថា មនុស្ស៣នាក់បានត្រូវស្លាប់ និង៧២នាក់រងរបួស ក្នុងពេលមានភ្លើងឆេះរោងចក្រគីមីមួយនៅក្រុងNIJNEKAMSK រុស្ស៊ី ។
ក្រុមហ៊ុនគីមីរុស្ស៊ី SIBUR ជាម្ចាស់របស់រោងចក្រគីមីNIJNEKAMSKNEFTEKHIM នោះឲ្យដឹងថា មូលហេតុបណ្ដោះអាសន្ននៃឧប្បត្តិហេតុនេះ គឹការខូចឧបករណ៍ដែលបណ្ដាលឲ្យមានការផ្ទុះនិងភ្លើងឆាបឆេះ។
អភិបាលក្រុងNIJNEKAMSKគូសបញ្ជាក់ថា កញ្ចក់បានត្រូវបែកក្នុងអគាររស់នៅជាច្រើនដែល
ស្ថិតនៅក្បែររោងចក្រនោះ រួចក៏មានការខូចខាតទ្រព្យសម្បត្តិនានាទៀតដែរ ។ រោងចក្រគីមីNIJNEKAMSKNEFTEKHIM ជារោងចក្រប្រេង-គីមីដ៏ធំបំផុតមួយនៅអឺរ៉ុប ហើយជាសាខាមួយរបស់ក្រុមហ៊ុន SIBUR៕
ចែករំលែកព័តមាននេះ