ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​អ៊ីរ៉ង់​ប្រកាស​ថា​នៅ​តែ​បន្ត​គាំ​ទ្រ​ចលនា​ប្រឆាំង​អា​មេ​រិក និង​អ៊ីស្រា​អែល​នៅ​មជ្ឈិម​បូព៌ា

12 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់៖ មេ​ដឹក​នាំ​កំពូល​ថ្មី​របស់​អ៊ីរ៉ង់​ លោក​ម៉ុច​តា​បា ខាមេនី ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​រដ្ឋា​ភិ​បាល​របស់​លោក​នឹង​បន្ត​គាំ​ទ្រ​ចលនា​ប្រដាប់​អាវុធ​នានា​នៅ​តំបន់​មជ្ឈិម​បូព៌ា​​ដែល​ប្រឆាំង​នឹង​អ៊ីស្រា​អែល​។ មិន​ខុស​ពី​ពេល​មុន​​ៗ​នោះ​ទេ សេចក្ដី​ប្រកាស​របស់​មេ​ដឹក​​នាំ​កំពូល​រូប​នេះ​ធ្វើ​ឡើង​ជា​ទម្រង់​​អត្ថ​បទ​ជា​អក្សរ​ ដែល​អាន​ដោយ​ពិធី​ករ និង​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​។ មាន​ន័យថា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​អាមេរិក…

ទី​ក្រុង​តេ​អេរ៉ង់៖ មេ​ដឹក​នាំ​កំពូល​ថ្មី​របស់​អ៊ីរ៉ង់​ លោក​ម៉ុច​តា​បា ខាមេនី ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​រដ្ឋា​ភិ​បាល​របស់​លោក​នឹង​បន្ត​គាំ​ទ្រ​ចលនា​ប្រដាប់​អាវុធ​នានា​នៅ​តំបន់​មជ្ឈិម​បូព៌ា​​ដែល​ប្រឆាំង​នឹង​អ៊ីស្រា​អែល​។ មិន​ខុស​ពី​ពេល​មុន​​ៗ​នោះ​ទេ សេចក្ដី​ប្រកាស​របស់​មេ​ដឹក​​នាំ​កំពូល​រូប​នេះ​ធ្វើ​ឡើង​ជា​ទម្រង់​​អត្ថ​បទ​ជា​អក្សរ​ ដែល​អាន​ដោយ​ពិធី​ករ និង​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​។

មាន​ន័យថា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​អាមេរិក និង​អ៊ីស្រា​អែល​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ និង​គេហ​ដ្ឋាន​របស់​ឪ​ពុក​លោក (ដែល​ជា​មេ​ដឹក​នាំ​កំពូល​មុន) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ រហូត​មក​ដល់​ពេល​នេះ គេ​ពុំ​ដែល​ឃើញ​លោក​បង្ហាញ​មុខ​ជា​សាធារណៈ​ម្ដង​ណា​ឡើយ​។ ប្រភព​ខ្លះ​ថា​នៅ​ក្នុង​ថ្ងៃ​វាយ​ប្រហារ​លើ​គេហដ្ឋាននោះ លោក​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ​។ ភរិយា​ និង​កូន​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពី​ប្រទេស​អ៊ីរ៉ង់​ទៅ​កាន់​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់ លោក​ម៉ុច​តាបា​សូម​ប្រកាស​ដោយ​ម៉ឺង​ម៉ាត់​ថា​គោល​នយោបាយ​របស់​អ៊ីរ៉ង់​នា​ពេល​បច្ចុ​ប្បន្ន​នេះ​ក៏​មិន​ខុស​ពី​ពេល​នោះ​នោះ​ទេ​គឺ​រក្សា​ទុក​ដូច​ដើម​ទាំង​អស់​។ នោះ​គឺ​ការ​​​​បន្ត​គាំទ្រ​ចលនា​តស៊ូ​នានា​ប្រឆាំង​នឹង​​អ៊ីស្រា​អែល​ និង​អាមេរិក​។ ប្រទេស​ទាំង​២​ជឿ​ជាក់​ថា​លោក​ម៉ុច​តា​បា​ ខាមេនី​រហូត​មក​ដល់​ពេល​នេះ​នៅតែ​មិន​ទាន់​ជា​សះ​ស្បើយ​ពី​មុខ​របួស​ដ៏​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ទេ​ ហើយ​គាត់​បន្ត​រស់​នៅ​ជា​របៀប​លាក់​ខ្លួន​។

នៅ​ក្នុង​លិខិត​នោះ លោក​ម៉ុច​តាបា​​ក៏​បាន​ថ្លែងអំណរ​គុណ​ចំពោះ​ប្រធាន​ក្រុម​ហេស​បូឡា​ដែល​បាន​ចូល​រួម​រំលែក​មរណ​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​ឪ​ពុក​លោក​ (លោក​អាយ៉ា​តូឡា​ អាលី ខាមេនី​)។ លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធាន​ចលនា​រូប​នេះ ក្រុម​ហេស​បូឡា​អាច​ត​តាំង​នឹង​ផែន​ការ​របស់​អ៊ីស្រា​អែល​ ហើយ​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រទេស​លីបង់​មាន​វិបុល​ភាព​ឡើង​វិញ​៕ ប្រភព៖ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ