ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍ជាថ្មី! ការបង្ហាញ​វត្តមាន​អ្នកនាង​Angelina Jolie​ក្នុង​ប្រទេស​កម្ពុជា​​ម្តងទៀត

2 ម៉ោង មុន
  • បាត់ដំបង

កំពូល​តារា​សម្តែង​ហូ​លី​វូ​ដ​ដ៏​ល្បីល្បាញ​អ្នក​នាង Angelina Jolie បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្តងទៀត​នៅ​លើ​ទឹ​ដី​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ​ ធ្លាប់​មក​កាន់​កម្ពុជា​ជា​លើក​ដំបូង​បំផុត​កាលពី​អំឡុង​ឆ្នាំ​២០០២ ក្នុង​ពេល​ដែល​នាង​មក​សម្តែង​ភាពយន្ត ។ តា​រាហូ​លី​វូ​ដ​នាង Angelina…

កំពូល​តារា​សម្តែង​ហូ​លី​វូ​ដ​ដ៏​ល្បីល្បាញ​អ្នក​នាង Angelina Jolie បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្តងទៀត​នៅ​លើ​ទឹ​ដី​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ​ ធ្លាប់​មក​កាន់​កម្ពុជា​ជា​លើក​ដំបូង​បំផុត​កាលពី​អំឡុង​ឆ្នាំ​២០០២ ក្នុង​ពេល​ដែល​នាង​មក​សម្តែង​ភាពយន្ត ។

តា​រាហូ​លី​វូ​ដ​នាង Angelina Jolie បាន​ទៅ​លេង​វិទ្យាល័យ​មួយ​នៅ​ស្រុក​សំឡូត កាលពី​ថ្ងៃ​ទី​១ ខែ
មេសា ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​សិក្សា និង​ស្វែង​យល់​ពី​វឌ្ឍនភាព​នៃ​ការ​ស្នាក់​នៅ​អន្តេ​វា​សិ​ក​ដ្ឋាន ។

យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា ដំណើរ​ទស្សនកិច្ច​របស់​ជូ​លី មាន​គោលបំណង​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​វឌ្ឍនភាព​របស់​សិស្សានុសិស្ស​ក្នុងស្រុក ជា​ពិសេស​អ្នក​ដែល​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន​។ ទំនាក់ទំនង​របស់ Jolie មក​កាន់​ប្រទេស​កម្ពុជា មាន​អាយុកាល​ជាង​ពីរ​ទស
វត្សរ៍​។

នាង​បាន​មក​ដល់​ដំបូង​​ក្នុង​ឆ្នាំ​២០០០ ពេល​ថត​រឿង Lara Croft: Tomb Raider ជា​ភាពយន្ត​ជោគ​ជ័យ​ជា​សាកល​ដែល​ណែនាំ​ប្រាសាទអង្គរវត្ត​ដល់​ទស្សនិកជន​លោក​ខាងលិច​ ។ ទំនាក់ទំនង​របស់​នាង​ជាមួយ​ប្រទេស​កម្ពុជា​ កាន់តែ​ស៊ីជម្រៅ​នៅ​ពេល​ដែល​អ្នក​នាង​បាន​ទទួល​ចិញ្ចឹម​កូនប្រុស​ខ្មែរ​មួយ​រូប​ដែល​មានឈ្មោះ​ថា Maddox Jolie-Pitt ក្នុង​ឆ្នាំ​២០០២ ហើយ ក្រោយមក​ នាង​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​កម្ពុជា​នៅ​ឆ្នាំ ២០០៥ ។

នៅ​ឆ្នាំ​២០០៦ អ្នក​នាង Angelina Jolie ក៏​បាន​បង្កើត​មូលនិធិ​មួយ​ឈ្មោះ Maddox Jolie-Pitt នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ។ មូលនិធិ​នេះ ​ផ្តោត​លើ​ការ​អភិរក្ស​បរិស្ថាន ការ​ការពារ​សត្វព្រៃ សុខភាព​សាធារណៈ និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​ក្នុងស្រុក ។

តារា​សម្តែង​ស្រី​រូប​នេះ ​នៅ​តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​មនុស្សធម៌​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៣ នាង​ក៏​បាន​បង្ហាញ​នូវ​គោលបំណង​ផង​ដែរ​ថា​នាង​បាន​នឹង​ពិចារណា​ការ​តាំងទី​លំនៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ