ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​តែងតែ​ដេកលើរ​ទះ​រាល់ថ្ងៃ ស្រាប់តែ​ព្រឹកនេះ ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​លើដី​ក្បែរ​រទេះ សង្ស័យករណីមួយនេះ​

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ ដោយសារ​គេ​បាន​ទៅ​ផ្ទះ​ឃើញ​បុរស​ម្នាក់​បាន​ដេក​ស្លាប់​លើ​ដី​ក្បែរទេះដែក​ពី​ខាងជើង​ផ្ទះ​របស់​ឈ្មោះ សាន សុខុម ក្នុងភូមិ​សុបិន ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សាន សា​រ៉ាត់ អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ​។

​ប្រភព​ប្រជាពលរដ្ឋ​ដដែល​ដែល​រាយការណ៍​ជូន​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ឈ្មោះ សាន សា​រ៉ាត់ តែងតែ​ដេក​នៅ​លើរ​ទះ​ដែក ជា​រៀងរាល់ថ្ងៃ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី ២១ ​ខែតុលា​នេះ ក៏​បាន​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​នៅ​ក្បែរ​រ​ទះ​ដែក​នេះ​តែ​ម្ដង​។

តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ដែល​ដឹង​ថា ជន​រង​គ្រោះ តែងតែ​ត​ខ្សែ​ភ្លើងពណ៌​ខ្មៅ ចេញពី​ក្រោមផ្ទះ យក​មក​ដាក់​នៅ​ក្បែរ​រទេះដែក ដោយ​បាន​ដាក់​ព្រី សម្រាប់​ដោត​កង្ហារ និង​បញ្ចូល​ថ្ម​​ទូរ​ស័ព្ទ ។

​ក្រោយ​ពេល​ពិនិត្យ​លើ​កន្លែង​កើតហេតុ​ឃើញ​ថា ឌុ​យ​ដែល​ដោត​ចូល​ទៅ​ព្រី​ភ្លើង មាន​រុំ​ស្កុ​ត​ខ្មៅ​ និង​មាន​ស្នាម​ដាច់​រលាត់​ចេញ​ខ្សែភ្លើង ចំណែក​នៅ​ប្រអប់ដៃ​ជន​រង​គ្រោះ​មាន​ស្នាម​ឆេះ​ខ្លោច​ពណ៌​ខ្មៅ​ ។ ដូច្នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​បាន​ឆក់​ចរន្តអគ្គិសនី​ បណ្ដាល​ឱ្យ​ស្លាប់ ព្រោះ​នៅ​លើ​ដងខ្លួន​គ្រប់កន្លែង​គ្មាន​ស្លាក​ស្នាម​អ្វី​ដែល​អាច​សន្និដ្ឋាន​សារ​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​។

សមត្ថកិច្ច​បាន​ប្រគល់​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕