ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់មនុស្ស​ចំនួន​៥​នាក់ ​ពាក់​ព័​ន្ធ​​ការ​លួច​នាំ​ចូល​គ្រឿង​សមុទ្រ និង​ទំនិញ​ខុសច្បាប់​ពី​​​ថៃ ទម្ងន់​ជិត​៤​តោន​

1 នាទី មុន
  • កោះកុង

ខេត្តកោះកុង ៖ មាន​ការ​បង្ក្រាប​​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ ស្ថិតនៅ​ខេត្តកោះកុង ដោយ​សមត្ថកិច្ច​ជំនាញ​​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​ទំ​និ​ខុស​ច្បាប់​ចុះ​ចំនួន​២​ទីតាំង​គឺ​ទីតាំង​ទី​១-ស្ថិត​នៅ​ភូមិ​កោះ​ចាក ឃុំ​ទំនប់​កោះកុង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​ និងទីតាំង​ទី​២​ ស្ថិត​នៅ​ចំណុច​ព្រែក​តា​មូ​ន ភូមិ​ទួល​កុ​គី​ក្រោម ឃុំ​ទួល​កុ​គី ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​ ។ 

​វត្ថុ​តាង​ដែល​ត្រូវ​ចាប់​បាន​មាន​ដូច​ជាគ្រឿង​សមុទ្រ និង​ផលិតផល​ប្រើប្រាស់​សរុប​ទម្ងន់​ជិត ៤​តោន រួម​មាន​៖ ក្ដាម​ស​, ត្រី​បបែល​, ខ្យងដូង​, ជង្គង់​មាន់​, ម្សៅ​ទឹកដោះគោ  ខោអាវ  ប្រេង​ម៉ា​ស៊ី​​ម៉ូតូ ថ្នាំ​ពណ៌ មី​ម៉ា​ម៉ា និង​ទំនិញប្រើប្រាស់​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត​ និង​រថយន្ត​ចំនួន២​គ្រឿង ដែល​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ទាំងនោះ​ ។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ រួម​ទាំង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បន្ត​ទៀត​ ៕