ខេត្តបាត់ដំបង ៖ កូនប្រុសលោកស្នងការរងខេត្តបន្ទាយមានជ័យ ដែលបង្កគ្រោះថ្នាក់ បណ្តាលឲ្យមនុស្សស្លា.ប់៥នាក់ និងរបួសម្នាក់កន្លងមកនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់ ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ លើផ្លូវជាតិលេខ៥ ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លា.ប់អ្នកជិះម៉ូតូចំនួន០៥នាក់ និងរងរបួសចំនួន០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាល បានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ រួចមក ។ ទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថា គ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយ ត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ ៕



ចែករំលែកព័តមាននេះ