រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scams នៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិស្លែងរលើង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបឆែកឆេដោយឃាត់ខ្លួនជនជាតិបរទេសចំនួន២០នាក់ រួមមានជនជាតិចិន១៩នាក់ និងស្ត្រីម្នាក់ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តិបទល្មើសជាច្រើន ។

ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១ មេសា ឆ្នាំ២០២៦ដោយបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីតំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

តាមព័ត៌មានបានឲ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញពីទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរចុះបង្ក្រាបឆែកឆេរតែម្ដង ។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងគណៈបញ្ជាការឯកភាពបានឃាត់ខ្លួនជនបរទេសសរុប២០នាក់ ,ស្រី០២នាក់ មាន០២សញ្ជាតិ ក្នុងនោះ ចិន១៩នាក់, គីជីស្ថាន០១នាក់ ព្រមទាំងដកហូត សម្ភារ ជាវត្ថុតាងប្រព្រឹត្តបទល្មើស រួមមាន ៖ All in one មួយចំនួន , ទូរស័ព្ទដៃមួយចំនួន, ស៊ីមកាតអន្តរជាតិមួយចំនួនជនសង្ស័យរួម និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ