កាន់តែក្តៅ! លោក ត្រាំ ប្រកាសគំរា.មវា.យអ៊ីរ៉ង់ឱ្យវិលត្រឡប់ទៅរកសម័យយុគថ្ម
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី១ ខែមេសា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី១ ខែមេសា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានបើកក្បាលសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិករបស់លោក ដោយបានប្រកាសពីជោគជ័យដ៏អស្ចារ្យក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយថែមទាំងបន្ថែមថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លាក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ពោលវាយប្រហារអ៊ីរ៉ង់ឱ្យត្រឡប់ទៅរកសម័យយុគថ្ម (សម័យមនុស្សដំបូងចាប់ផ្តើមប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍ប្រើប្រាស់ និងអាវុធ) ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
លោក ត្រាំ បានថ្លែងដូច្នេះថា «ក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរបស់យើងបានទទួលជ័យជម្នះយ៉ាងរហ័ស ម៉ឺងម៉ាត់ និងលើសលប់នៅលើសមរភូមិ និងជាជ័យជម្នះដែលមនុស្សតិចណាស់ធ្លាប់បានឃើញពីមុនមក»។
លោកបានបញ្ជាក់ដែរថា កងទ័ពជើងទឹកអ៊ីរ៉ង់បានបាត់បង់សមត្ថភាពទៅហើយ រីឯកងទ័ពអាកាសក៏ត្រូវបានបំផ្លាញផងដែរ។ ស្របពេលមេដឹកនាំអ៊ីរ៉ង់ជាច្រើននាក់ ឥឡូវនេះ ត្រូវបានសម្លាប់។ ការបញ្ជា និងការគ្រប់គ្រងស្ថិតលើកងឆ្មាំបដិវត្តន៍អ៊ិស្លាមដែលកំពុងត្រូវបានបំផ្លាញយ៉ាងខ្លាំង ដ្បិតសមត្ថភាពក្នុងការបាញ់មីស៊ីល និងដ្រូនរបស់ពួកគេត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ លោក ត្រាំ ថែមទាំងបានអះអាងថា មិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមណាមួយ ដែលសត្រូវរងការខាតបង់ទ្រង់ទ្រាយធំ និងបំផ្លិចបំផ្លាញយ៉ាងច្បាស់លាស់បែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍។
ក្រៅអំពីប្រកាសជោគជ័យដ៏អស្ចារ្យលើអ៊ីរ៉ង់ហើយនោះ លោក ត្រាំ ក៏បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លាក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ពោលវាយអ៊ីរ៉ង់រហូតឱ្យវិញត្រឡប់ទៅរកសម័យយុគថ្ម ហើយក៏បានអះអាងទៀតថា ច្រកសមុទ្រហ័រមូស (Hormuz) នឹងបើកឡើងវិញ បន្ទាប់ពីជម្លោះបានបញ្ចប់។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកនោះដែរ លោក ត្រាំ ក៏បានប្រកាសថា គោលបំណងយុទ្ធសាស្ត្រស្នូលរបស់អាមេរិកលើអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ បើទោះបីជាលោកមិនបានបញ្ជាក់ពីពេលវេលាកំណត់ផ្លូវការសម្រាប់បញ្ចប់យុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់យ៉ាងណាក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅ លោកបាននិយាយថា សហរដ្ឋអាមេរិកអាចនឹងបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់នៅ២ទៅ៣សប្តាហ៍ទៀត៕



ចែករំលែកព័តមាននេះ