ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ដាក់​ឱ្យ​ប្រើ​ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. ចំនួន ៣២​គ្រឿង ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ផ្តល់​សេវា និង​តម្លាភាព

3 នាទី មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. (NSSF Self Service) ចំនួន…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. (NSSF Self Service) ចំនួន ៣២​គ្រឿង ដែល​ជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​អនុញ្ញាត​ឱ្យ​សមាជិក ប​.​ស​.​ស​. ជា​ម្ចាស់​នៃ​ប័ណ្ណ​អាច​ធ្វើការ​ព្រី​ន​ទម្រង់​ប្រើប្រាស់​សេវា​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស ដោយ​ខ្លួនឯង​តាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. ដែល​បាន​ដាក់​តម្លើង​ម៉ាស៊ីន​ស្វ័​យ​សេវា​រួចរាល់​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ​ថា បច្ចុប្បន្នភាព​ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. (NSSF Self Service) បាន​ដាក់​បំពាក់​នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ជាតិ​ចំនួន ១២ ដែល​មាន​សរុប​ចំនួន ៣២​គ្រឿង ​។

លោក​ថ្លែង​ថា​៖ «​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. នេះ គឺជា​ជំហាន​សំខាន់​ក្នុង​ការ​ព​ន្លឿ​ន​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​លឿន រហ័ស មាន​តម្លាភាព និង​ងាយស្រួល​សម្រាប់​សមាជិក​ប្រើប្រាស់​សេវា​ប​.​ស​.​ស​.​។ ប្រព័ន្ធ​នេះ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ ពេលវេលា​រង់ចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្ការ​ការ​ក្លែងបន្លំ និង​ធានា​ថា​សមាជិក ប​.​ស​.​ស​. ទទួល​បាន​សេវា​ត្រឹមត្រូវ​តាម​លំដាប់​ផង​ដែរ​»​ ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ការងារ ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. (NSSF Self Service) មាន​សារៈ​ប្រយោជន៍​ជា​ច្រើន​រួម​មាន សមាជិក​អាច​ព្រី​ន​ទម្រង់​ប្រាស់​សេវា​ដោយ​ខ្លួនឯង​, សេវា​លឿន រហ័ស និង​ទាន់​ពេលវេលា (​មិន​ខកខាន​ការ​ពិនិត្យ​), កាត់​បន្ថយ​ការ​ក្លែងបន្លំ (​ករណី​ខ្ជី​កាត​បងប្អូន សាច់ញាតិ​-​មិត្តភក្តិ​មក​ប្រើប្រាស់​). សមាជិក​អាច​ទទួល​សេវា​តាម​លំដាប់ (​អ្នក​មក​មុន​ទទួល​សេវា​មុន​), មន្ទីរពេទ្យ​មិន​ចាំបាច់​ធ្វើការ​ចុះ​ឈ្មោះ​ម្ដងទៀត​, ផ្ដល់​ភាពរ​ហ័យ​ដល់​ការ​ទូទាត់​ ដល់​មូលដ្ឋាន​សុខាភិបាល (​ពេល​ភ្ជាប់​ប្រព័ន្ធ​គ្នា​) ៕ អត្ថបទសហការ