ជ្រោយហ្គាហ្សា ៖ យោងតាមការវាយតម្លៃរបស់សហភាពអឺរ៉ុប និងអ.ស.ប ចេញផ្សាយកាលពីថ្ងៃទី២១ មេសា ថា ទឹកប្រាក់ដល់ជាង៧១ពាន់ដុល្លារនឹងជាសេចក្ដីត្រូវការចាំបាច់ សម្រាប់ការស្ដារ និងការកសាងឡើងវិញ នាទសវត្សខាងមុខនៅជ្រោយហ្គាហ្សា ដែលរងការកម្ទេចដោយសារ
សង្គ្រាម ។
ក្នុងការវាយតម្លៃចុងក្រោយអ.ស.ប និងសហភាពអឺរ៉ុបប្រកាសថា ក្នុងសង្គ្រាមជាង២ឆ្នាំ នៅដែនដីប៉ាឡេស្ទីននោះ ការបាត់បង់មនុស្សពិតជាមានច្រើនបំផុត ពុំធ្លាប់មានពីមុនមក និងនាំឲ្យមានវិបត្តិមនុស្សធម៌ដ៏សែនទារុណ ។ សេចក្ដីត្រូវការក្នុងការស្ដារនិងកសាងឡើងវិញ ត្រូវបានវាយតម្លៃថា មានទំហំទឹកប្រាក់ប្រមាណជា៧១,៤ពាន់លានដុល្លារ ។ ការវាយតម្លៃនេះ ក៏ធ្វើដោយមានកិច្ចសហការជាមួយធនាគារពិភពលោកដែរ។

ផ្នែកមួយដ៏ធំនៃជ្រោយហ្គាហ្សា ក្នុងនោះ រួមមានសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ
ស៊ីវិលដទៃទៀតរងការបំផ្លាញខ្ទេចដោយសារសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ដែលចាប់ផ្ដើមពីខែតុលាឆ្នាំ២០២៣មក ។

ការវាយតមៃ្លចុងក្រោយកំណត់ថា ទឹកប្រាក់ចំនួន២៦,៣ពាន់លានដុល្លារនឹងត្រូវការចាំបាច់រយៈពេល១៨ខែដំបូង សម្រាប់ស្ដារបណ្ដាសេវាកម្មសំខាន់ៗកសាងឡើងវិញបណ្ដាហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់បំផុត និងជួយទ្រទ្រង់ដល់ការធ្វើឲ្យសេដ្ឋកិច្ចដើរឡើងវិញ ៕
ចែករំលែកព័តមាននេះ