ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈ​នៅ​វៀតណាម ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៧​ស​ប្តា​ហ៍

6 ម៉ោង មុន

ប្រទេស​វៀតណាម ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​វៀតណាម ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦​។…

ប្រទេស​វៀតណាម ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​វៀតណាម ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦​។ នេះ​បើ​តាម​ប្រភព​ពី VnExpress បាន​ចេញផ្សាយ​។

តម្លៃ​សាំង RON95 (​សាំង​ស៊ុប​ពែរ​) បាន​ធ្លាក់​ចុះ ៣,០៣% មក​នៅ​ត្រឹម ២៣ ០៤០ ដុ​ង ឬ​ប្រហែល ៣ ៥០០ រៀល​ក្នុង​១​លី​ត្រ​។ ចំណែង​សាំង E5 RON92 (​សាំង​ធម្មតា​) បាន​ធ្លាក់​ចុះ ២.៩២% មក​នៅ​ត្រឹម ២១ ៩៣០ ដុ​ង ឬ​ប្រហែល ៣ ៣០០ រៀល​។ រីឯ​ប្រេងម៉ាស៊ូត​បាន​ធ្លាក់​ចុះ ១០,២% មក​ត្រឹម ២៧ ៨៥០ ដុ​ង ឬ​ប្រហែល ៤ ២០០ រៀល​។

បច្ចុប្បន្ន​តម្លៃ​ប្រេងឥន្ធនៈ​សកល​បាន​បង្ហាញ​សញ្ញា​ធ្លាក់​ចុះ ដោយសារ​តែ​ការ​រំពឹង​ទុក​នៃ​ការ​ចរចា​សន្តិភាព​ជុំ​បន្ទាប់​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​។ នៅ​ប្រទេស​វៀតណាម តម្លៃ​សាំង RON95 បច្ចុប្បន្ន​ខ្ពស់​ជាង​ប្រហែល ១៤% បើ​ធៀប​នឹង​ចុងខែ​កុម្ភៈ នៅ​ពេល​ដែល​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ចាប់ផ្តើម​។

រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​វៀតណាម​បាន​អនុម័ត​ការ​កាត់​បន្ថយពន្ធ​ទាក់ទង​នឹង​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ដល់​សូន្យ​ភាគរយ (០%) នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​តម្លៃ​លក់រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ