ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃខុសប្រក្រតី មានតែ ៣ក្រុមហ៊ុនម្តាយនិងកូន ព្រមទាំងកូនប្រសា ដូចចែកគ្នាស៊ី​

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​មហាជន​ដាក់​ការ​សង្ស័យ​ការ​ដាក់​គម្រោង​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​នៅ​រដ្ឋបាល​ឃុំ​ធ្មា និង​ឃុំ​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល​ថា​ខុស​ប្រ​ក្រ​តី ដោយ​ការ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​ក្រាល​បេតុង​អា​ម៉េ​២​ខ្សែ​នេះ ហាក់ដូច​រៀបចំ​ទុក​មុន គឺ​នៅ​ក្រៅ​ឆាក​ចែក​ទឹកតែ​គ្នា​ ។​ ការ​ផ្ទុះ​ការ​សង្ស័យ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មេ​សា​ ឆ្នាំ​២០២៦​នៅ​ឃុំ​សាលា​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល ។…

ខេត្តស្វាយរៀង​៖​មហាជន​ដាក់​ការ​សង្ស័យ​ការ​ដាក់​គម្រោង​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​នៅ​រដ្ឋបាល​ឃុំ​ធ្មា និង​ឃុំ​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល​ថា​ខុស​ប្រ​ក្រ​តី ដោយ​ការ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​ក្រាល​បេតុង​អា​ម៉េ​២​ខ្សែ​នេះ ហាក់ដូច​រៀបចំ​ទុក​មុន គឺ​នៅ​ក្រៅ​ឆាក​ចែក​ទឹកតែ​គ្នា​ ។​ ការ​ផ្ទុះ​ការ​សង្ស័យ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មេ​សា​ ឆ្នាំ​២០២៦​នៅ​ឃុំ​សាលា​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល ។

បើ​តាម​រដ្ឋបាល​ឃុំ​កំពង់​អំ​ពឹ​ល​បាន​ឲ្យ​ដឹង​ថា នៅ​សាលាឃុំ​កំពង់​អំ​ពឹ​ល​មាន​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​០២​ខ្សែ​គឺ​ឃុំ​កំពង់​អំ​ពឹ​ល​១​ខ្សែ ឃុំ​ធ្មា​១​ខ្សែ​។​ទី​១-​រដ្ឋបាល​ឃុំ​ធ្មា ដាក់​គម្រោង​​ដេញថ្លៃ​កែ​លម្អ​ផ្លូវ​ដី​១​ខ្សែ​ក្រាល​បេតុង​អា​ម៉េ​ប្រវែង​៣៦០​ម៉ែត្រ​(០,៣៦០​គម​)​ទទឹង​០៥​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ ដាក់​លូ​កាត់​ផ្លូវ​០១​កន្លែង ទទឹង​មុខកាត់​០,៨០​ម៉ែត្រ​ប្រ​វែ​០៧​ម៉ែត្រ​និង​ធ្វើ​ស្លាក​សញ្ញា​គម្រោង​ថែទាំ​រយៈពេល​៦​ខែ​ ។ ​តម្លៃ​ប៉ាន់ស្មាន​១៩៩,៦៥១,៦៩៦​រៀល លទ្ធផល បាន​ទៅ​លើ​ក្រុមហ៊ុន ពេជ្រ​ធីតា តម្លៃ​១៩២,៤០០,០០០​រៀល​។

ហើយ​អ្វី​ដែល​មហាជន​ដាក់​ការ​សង្ស័យ ថា​មានការ​រៀបចំ និង​ខុស​ប្រក​តី​នោះ គឺ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៅ​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ​។ ប៉ុន្តែ​ជាក់ស្តែង ដល់ម៉ោងដេញថ្លៃ គឺ​មាន​តែ​០៣​ក្រុមហ៊ុន​ម៉ែកូន​ប៉ុណ្ណោះ​ដែល​ដាក់​សំណើរ​ដេញថ្លៃ ។​ទី​១-​ក្រុមហ៊ុន សុខ គ​ន្ធា ដាក់​តម្លៃ​១៩៤,២០០,០០០​រៀល​។​ទី​២-​ក្រុមហ៊ុន​ផូ ចាន់​ធឿ​ន ដាក់​តម្លៃ​១៩៤,៦៤០,០០០​រៀល​។​ទី​៣-​ក្រុមហ៊ុន​ពេជ្រ ធីតា ដាក់​តម្លៃ​១៩២,៤០០,០០០​រៀល​។​ដែល​មហាជន​លើក​ឡើង​ថា ការ​ដេញថ្លៃ​នេះ​គឺ​ចុះ​តិចតួច​បំផុត​មិន​ធ្លាប់​មាន​គឺ​១៩៩​លានជាង​ចុះ​តែ​៧​លានជាង​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​មហាជន​កាន់តែ​ដាក់​ការ​សង្ស័យ​ថា​ជា​ការ​រៀបចំ​ទុកជា​មុន​នោះ​គឺ​ដោយ​ក្រុមហ៊ុន​ទាំង​០៣​នេះ​គឺ​ម្តាយ កូនស្រី​និង​កូនប្រសា ​(​ប្តី​ប្រពន្ធ​បើក​ក្រុមហ៊ុន​ម្នាក់​០១)​។

គម្រោង​ទី​២ ៖​នៅ​រដ្ឋបាល​ឃុំ​កំពង់​អំ​ពឹ​ល ដាក់​ដេញថ្លៃ កែ​លម្អ​ផ្លូវ​ដី​១​ខ្សែ ក្រាល​បេតុង​អា​ម៉េ ប្រវែង​៣៥៩​ម៉ែត្រ​(០,៣៥៩​គ​.​ម​)​ទទឹង​ក្រាល​បេតុង​០៥​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​និង​ធ្វើ​ស្លាក​សញ្ញា​គម្រោង​០១ តម្លៃ​ប៉ាន់ស្មាន​១៨៦,៤៩២,៤៣០​រៀល​។ មាន​ក្រុមហ៊ុន​មក​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ​ចំនួន​០៦​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ជាក់ស្តែង ចូល​ដាក់​សំណើរ​ដេញថ្លៃ​មាន​តែ​០៣​ក្រុមហ៊ុន​ប៉ុណ្ណោះ​គឺ​៖​ទី​១-​ក្រុមហ៊ុន​ពេជ្រ ធីតា ដាក់​តម្លៃ​១៨៥,២០០,០២២​រៀល​។​២-​ក្រុមហ៊ុន​ផូ ចាន់ ធឿ​ន ដាក់​តម្លៃ ១៨៤,៨០០,២៧៦​រៀល​។ ៣-​ក្រុមហ៊ុន​សុខ គ​ន្ធា ដាក់​តម្លៃ ១៨២,៦៨០,៧៤០​រៀល​។​លទ្ធផល​បាន​ទៅ​លើ​ក្រុមហ៊ុន​សុខ គ​ន្ធា ក្នុង​តម្លៃ​១៨២,៦៨០,៧៤០​រៀល​ ​គឺ​ក្រុមហ៊ុន​០៣​ខាងលើ ០៣​នាក់​ម្តាយ កូនស្រី​និង​កូនប្រសា។

មហាជន​លើក​ឡើង​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ឈ្មោះ​សុខ គ​ន្ធា ក្រុមហ៊ុន​សុខ ​គ​ន្ធា ជា​ម្តាយ ក្រុមហ៊ុន ពេជ្រ ធីតា ឈ្មោះ​ពេជ្រ ធីតា គឺជា​កូនស្រី​បង្កើត​សុខ​គ​ន្ធា ហើយ​ក្រុមហ៊ុន ផូ ចាន់​ធឿ​ន ឈ្មោះ​ផូ ចាន់​ធឿ​ន គឺជា​ប្តី​របស់​ពេជ្រ ធីតា ទើប​មហាជន​ដាក់​ការ​សង្ស័យ​ការ​ដាក់​ដេញថ្លៃ​នេះ​គឺជា​ការ​រៀបចំ ។

ទាក់ទិន​ករណី​នេះ​ដែរ ​លោក​ហែម សី​ណា អភិបាលស្រុក​រំដួល បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នា​រសៀល​នេះ​ថា ការ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​២​ខ្សែ​នៅ​រដ្ឋបាល​ឃុំ​ធ្មា​និង​ឃុំ​កំពង់​អំ​ពឹ​ល នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មេ​សា ឆ្នាំ​​២០២៦​នេះ គឺ​អនុវត្ត​ទៅ​តាម​នីតិវិធី ចំពោះ​មហាជន​លើ​ក​ឡើង​ថា ខុស​ប្រក​តី​ដោយ​ក្រុមហ៊ុន​ទាំង​៣​គឺជា​ក្រុមហ៊ុន​ម្តាយ កូន ​កូនប្រសា លោក​មិន​បាន​ជ្រាប​ទេ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​គ្រប់​រូប​ ។​ ហើយ​នៅ​ព្រឹក​ដាក់​ដេញថ្លៃ គឺ​មាន​ក្រុមហ៊ុន ជា​ច្រើន​ទៅ​ចូលរួម​ដាក់​សំណើ​ដេញថ្លៃ ក៏​ប៉ុន្តែ​ដល់​ម៉ោង​ដាក់​សំណើ​ក្រុមហ៊ុន​ទាំងនោះ​មិន​ព្រម​ចូល​ដាក់​សំណើដេញថ្លៃ​ទេ គឺ​មាន​តែ​ក្រុមហ៊ុន​ចំនួន​០៣​ប៉ុណ្ណោះ​ដែល​ចូល​ដាក់​សំណើ​ដេញថ្លៃ ។

ហើយ​តាម​នីតិ​វី​ធី​គឺ​ម្ចាស់​គម្រោង​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ប្រាក់​កក់​នៅ​ធនាគារ​ក្នុង​ខេត្តស្វាយរៀង គឺ​អនុញ្ញាតិ​ឲ្យ​ដាក់​សំណើរ​ដេញថ្លៃ ហើយ​ការ​ដាក់​សំណើរ មាន​០៣​ក្រុមហ៊ុន​គឺ​គ្រប់​កូរ៉ុម​ម្ចាស់​គម្រោង​ត្រូវ​តែ​អនុវត្ត​បើក​សំណើរ ក្រុមហ៊ុន​ណា​ដាក់​តម្លៃ​ទាប​គឺ​ទទួល​បាន​គម្រោង​យក​ទៅ​អនុវត្ត​។

លោក​ហែម ​ស៊ី​ណា ​បន្ត​ទៀត​ថា កន្លង​មក​គម្រោង​កែ​លម្អ​ផ្លូវ​២​ឃុំ​នេះ​គឺ​ធ្លាប់​ស្អុយ​ម្តង​មក​ហើយ ក្រុមហ៊ុន​មក​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ​ច្រើន​ក៏​ប៉ុន្តែ​ដល់​ម៉ោង​ដាក់​សំណើរ​មាន​តែ​២​ក្រុមហ៊ុន​ចូល​ដាក់​សំណើរ​ដូច្នេះ​ត្រូវ​ផ្អាក​ហើយ​ទើបតែ​ដាក់​ដេញថ្លៃ​លើក​ទី​២​។ ចំពោះ​អាជ្ញាធរ​ឃុំ​ស្រុក​គឺ​ចង់​តែ​ឲ្យ​ក្រុមហ៊ុន​ច្រើន​ចូលរួម​ដាក់​សំណើ​ដេញថ្លៃ​ដើម្បី​ឲ្យ​ដំណើរការ​ដេញថ្លៃ​ល្អ​ប្រសើរ​និង​យុត្តិធម៌ ជា​ពិសេស​ដំណើរការ​អភិវឌ្ឍន៍​ហេ​ដ្ឋារច​នា​សម្ព​ន្ធ័​ផ្លូវថ្នល់​មូលដ្ឋាន​ត្រូវ​បាន​ដំណើរការ​មិន​ជាប់​គាំង​ ។ ​រីឯ​លោក​សី​ ប៊ុ​ន ចិន្តា ប្រធាន​ការិយាល័យ​លទ្ធកម្ម​ខេត្តស្វាយរៀង​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរ​សព្ទ័​ចូល​ហើយ​តែ​គ្មាន​អ្នក​ទទួល​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ