ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ដៅនៅសមរភូមិអាកាសភាគខាងកើត៖ យន្ត​ហោះចម្បាំងអូតង់​ចេញស្ទាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រលឿនជាងសំឡេងរបស់រុស្ស៊ី TU-22 M3 នៅលើសមុទ្របាល់​ទិក

7 ម៉ោង មុន

អូតង់​-​រុ​ស្ស៊ី ៖ អូតង់​គូសបញ្ជាក់​ថា ​បាន​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​លឿន​ជាង​សំឡេង​រុ​ស្ស៊ី​ធុន​TU-22 M3 ២​គ្រឿង​ និង​យន្តហោះ​ប្រដេញ​ប្រមាណ​ជា​៦​គ្រឿង​ ធុន​SU-30 និង​SU-35​ន​ដែល​ហោះហើរ​ពីលើ​សមុទ្រ​បាល់​ទិ​ក​កាលពី​ថ្ងៃ​ទី​២០​ មេ​សា​។…

អូតង់​-​រុ​ស្ស៊ី ៖ អូតង់​គូសបញ្ជាក់​ថា ​បាន​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​លឿន​ជាង​សំឡេង​រុ​ស្ស៊ី​ធុន​TU-22 M3 ២​គ្រឿង​ និង​យន្តហោះ​ប្រដេញ​ប្រមាណ​ជា​៦​គ្រឿង​ ធុន​SU-30 និង​SU-35​ន​ដែល​ហោះហើរ​ពីលើ​សមុទ្រ​បាល់​ទិ​ក​កាលពី​ថ្ងៃ​ទី​២០​ មេ​សា​។

ប្រតិបត្តិការ​ការ​នោះ​ បង្ហាញ​ពី​កម្លាំង​អាកាស​នៅ​ចង្កេះ​ខាងកើត​របស់​អូតង់​ដែល​អន្តរជាតិ​មិនសូវ​ចាប់អារម្មណ៍ ពេល​កំពុង​តែ​ផ្ដោត​លើ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។ បណ្ដា​យន្តហោះ​ប្រដេញ​បារាំង​ធុន​RAFALE ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​អាកាសចរណ៍​លី​ទុ​យ​អា​នី​ដែល​មូលដ្ឋាន​នោះ​ត្រូវ​បាន​ប្រើ​ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​របស់​អូតង់ ចាប់តាំងពី​ជាង​២​ទស​វត្ស​មក​ហើយ​ ។ យន្តហោះ​ប្រដេញ​ប្រដាប់​ដោយ​មី​ស៊ីល​អាកាស​-​អាកាស​ទាំងនេះ ចូលរួម​ជាមួយ​យន្តហោះ​ប្រដេញ​ស៊ុ​យ​
អែ​ត ហ្វាំ​ង​ឡង់ ប៉ូ​ឡូញ ដា​ណឺ​ម៉ាក់​និង​រូ​ម៉ា​នី​។ យន្តហោះ​ទាំង​អស់នោះ​បាន​ហោះ​ឡើង​ដើម្បី​ត្រួតពិនិត្យ​និង​តាមដាន​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ​រុ​ស្ស៊ី ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា ការ​ហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទាំងនេះ ស្ថិត​ក្នុង​កម្មវិធី​និង​ប្រព្រឹត្ត​ទៅ​ពីលើ​ដែនទឹក​អ​ព្យា​ក្រិត​នៃ​សមុទ្រ​បាល់​ទិ​ក​។ ក្រសួង​នោះ​អះអាង​តាម​តេ​ឡេ​ក្រាម​ថា ការ​ហោះហើរ​មាន​រយៈពេល​ជាង​៤​ម៉ោង​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ទៀត​ថា តាម​ទម្លាប់ បណ្ដា​យន្តហោះ​រុ​ស្ស៊ី​​តែង​ហោះហើរ​ពីលើ​បណ្ដា​ដែនទឹក​អ​ព្យា​ក្រិត​នៃ​មហាសមុទ្រ​អាក់​ទិ​ក មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​ខាងជើង មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ​ព្រមទាំង​សមុទ្រ​បាល់​ទិ​ក​និង​សមុទ្រ​ខ្មៅ​ ។ រាល់​ការ​ហោះហើរ​របស់​កងកម្លាំង​អាកាស​រុ​ស្ស៊ី​ ធ្វើ​ឡើង​ដោយ​គោរព​ហ្មត់ចត់​បណ្ដា​ច្បាប់​អន្តរជាតិ​ទាន់​ទិន​នឹង​ការ​ប្រើប្រាស់​ដែនអាកាស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ