ខណៈដែលពិភពលោក និងតំបន់កំពុងតែរងគ្រោះនឹងវិបត្តប្រេងឥន្ធនៈ ក្រោយផ្ទុះសង្គ្រាមនៅអ៊ឺរ៉ង់ កម្ពុជាបានបង្កើនការនាំចូលប្រេងឥន្ធនៈ ជាពិសេស គឺម៉ាស៊ូត និងសាំង កើនឡើង១៥,៥ភាគរយ នៅត្រីមាសទី១ នៃឆ្នាំ២០២៦នេះ ។
រូបតំណាងដោយAI ស្ថិតិពីក្រសួងពាណិជ្ជកម្មបានអះអាងថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលប្រេងម៉ាស៊ូត និងសាំង សរុបដល់៦២៤ លានដុល្លារ កើនឡើង១៥,៥ ភាគរយ ។
ប្រភពដដែលបានបង្ហើបថា កម្ពុជាចំណាយការនាំចូលម៉ាស៊ូត៣៦៦ លានដុល្លារ កើនឡើង១០,២ភាគរយ ហើយសាំងវិញគឺមានតម្លៃ២៥៨ លានដុល្លារកើនឡើង២៤ភាគរយ ។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ប្រេងម៉ាស៊ូត មានតម្លៃ ៥.៧០០ រៀល ប្រេងសាំងធម្មតាមានតម្លៃ៤.៩៥០ រៀល ហើយសាំងស៊ុបពែររង្វង់៥.៩៥០ រៀលនៅក្នុងមួយលីត្រ ៕
ចែករំលែកព័តមាននេះ