ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អ៊ីរ៉ង់​បា.ញ់​កប៉ាល់​ដឹក​ទំនិញ​បី​គ្រឿង​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស

54 វិនាទី មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ យោធា​អ៊ីរ៉ង់​បាន​បាញ់​កប៉ាល់​ដឹក​ទំនិញ​បី​គ្រឿង​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ហេតុ​នេះ​វា​ជា​ការ​បង្ហាញ​ថា​ការ​ផ្គត់​ផ្គង់​ថាម​ពល​ជា​សាកល​នៅ​តែ​មាន​បញ្ហា​ ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​យក​អាមេរិក និង​អ៊ីរ៉ង់​ទៅ​អង្គុយ​នៅ​តុ​ចរ​ចា​នៅ​តែ​ពិបាក​ដដែល​។ សារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​ឆ្មាំ​បដិវត្ត​ជា​អ្នក​បាញ់​ប្រហារ​ទៅ​លើ​នាវា​ទាំង​បី​គ្រឿង​នោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ទើប​តែ​ប្រកាស​បន្ត​សុ​ពល​ភាព​បទ​ឈប់​បាញ់​ដោយ​ឥត​កំណត់​ពេល​វេលា​។ ទន្ទឹម​នឹង​ការ​បន្ត​សុពល​ភាព​នេះ លោក​ត្រាំ​ប្រកាស​ថា​អាមេរិក​នឹង​បន្ត​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​មិន​ឱ្យ​កប៉ាល់​ចេញ​ចូល​កំពង់​ផែ​បាន​ឡើយ​។ ការ​វាយ​ប្រហារ​ថ្ងៃ​នេះ​រឹត​តែ​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​កប៉ាល់​ដែល​ចង់​បើក​កាត់​ច្រក​ហ័រ​ម៉ូស​។…

ទី​ក្រុង​តេ​អេ​រ៉ង់៖ យោធា​អ៊ីរ៉ង់​បាន​បាញ់​កប៉ាល់​ដឹក​ទំនិញ​បី​គ្រឿង​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ហេតុ​នេះ​វា​ជា​ការ​បង្ហាញ​ថា​ការ​ផ្គត់​ផ្គង់​ថាម​ពល​ជា​សាកល​នៅ​តែ​មាន​បញ្ហា​ ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​យក​អាមេរិក និង​អ៊ីរ៉ង់​ទៅ​អង្គុយ​នៅ​តុ​ចរ​ចា​នៅ​តែ​ពិបាក​ដដែល​។ សារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​ឆ្មាំ​បដិវត្ត​ជា​អ្នក​បាញ់​ប្រហារ​ទៅ​លើ​នាវា​ទាំង​បី​គ្រឿង​នោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ទើប​តែ​ប្រកាស​បន្ត​សុ​ពល​ភាព​បទ​ឈប់​បាញ់​ដោយ​ឥត​កំណត់​ពេល​វេលា​។

ទន្ទឹម​នឹង​ការ​បន្ត​សុពល​ភាព​នេះ លោក​ត្រាំ​ប្រកាស​ថា​អាមេរិក​នឹង​បន្ត​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​មិន​ឱ្យ​កប៉ាល់​ចេញ​ចូល​កំពង់​ផែ​បាន​ឡើយ​។ ការ​វាយ​ប្រហារ​ថ្ងៃ​នេះ​រឹត​តែ​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​កប៉ាល់​ដែល​ចង់​បើក​កាត់​ច្រក​ហ័រ​ម៉ូស​។ ​មាន​ន័យ​ថា​ថ្វី​ដ្បិត​បទ​ឈប់​បាញ់​នៅ​ជា​ធរ​មាន​ពិត​មែន​ហើយ​ ហើយ​អាមេរិក​ និង​អ៊ីរ៉ង់​​មិន​វាយ​ប្រហារ​គ្នា​ទ្រង់​ទ្រាយ​ធំ​ដូច​កាល​ពី​មុន​ ប៉ុន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា​សង្គ្រាម​នេះ​បាន​បញ្ចប់​នោះ​ដែរ​។ សេដ្ឋ​កិច្ច​ពិភព​លោក​នឹង​បន្ត​រង​ផល​ប៉ះ​ពាល់​ដដែល​។

រហូត​មក​ដល់​ពេល​នេះ អ៊ីរ៉ង់​មិន​ទាន់​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​ការ​បន្ត​សុពល​ភាព​បទ​ឈប់​បាញ់​ដែល​ប្រកាស​ជា​ឯក​តោ​ភាគី​ដោយ​លោក​ត្រាំ​ទេ​។ អ្នក​ការ​ទូត​អ៊ីរ៉ង់​ថ្លែង​ថា​ការ​ចរ​ចា​គ្នា​អាច​កើត​មាន​ទៅ​បាន​លុះ​ត្រា​តែ​អាមេរិក​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ទៅ​លើ​ដែន​សមុទ្រ​អ៊ីរ៉ង់​ជា​មុន​សិន​។ កាល​ពី​ព្រឹក​មិញ អ៊ីរ៉ង់​បាញ់​កប៉ាល់​ដឹក​កុង​តេ​ណឺ​ជា​លើក​ដំបូង​ បន្ទាប់​មក​ បាញ់​កប៉ាល់​មួយ​​គ្រឿង​ទៀត​។ នេះ​បើ​យោង​​តាម​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​របស់​យោធា​អង់​គ្លេស​។

សារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​កប៉ាល់​ទាំង​២​គ្រឿង​ត្រូវ​ឆ្មាំ​បដិ​វត្ត​ចាប់​ឃាត់​ទុក​ និង​បញ្ជូន​ទៅ​ប្រទេស​អ៊ីរ៉ង់​។ កប៉ាល់​មួយ​គ្រឿង​ឈ្មោះ​  MSC Francesca និង​មួយ​គ្រឿង​ទៀត​ឈ្មោះ​ Epamnodes។ ក្រោយ​មក​ ទីភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​រាយ​ការណ៍​ថា​ឆ្មាំ​បដិវត្ត​បាន​វាយ​ប្រហារ​កប៉ាល់​ទី​បី​ឈ្មោះ​ Euphoria។ ទី​ភ្នាក់​ងារ​ទាំង​នោះ​ផ្សាយ​ថា​កប៉ាល់​នោះ​ចត​នៅ​មួយ​កន្លែង​នៅ​លើ​មាត់​សមុទ្រ​អ៊ីរ៉ង់​។ គិត​ទៅ​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​ចុង​ខែ​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ​ អ៊ីរ៉ង់​បាញ់​កប៉ាល់​ជាង​៣០​គ្រឿង​៕ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ