ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ ៣០ នាទី​រាល់ថ្ងៃ​ ៖ ឱសថ​ជំនួយ​បេះដូង ឆ្អឹង និង​ខួរក្បាល

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​មាន​សុខភាព​ល្អ​មិន​ចាំបាច់​ទាមទារ​ការ​ហាត់ប្រាណ​ធ្ងន់​ៗ​រាប់​ម៉ោង​នៅ​កន្លែង​ហាត់ប្រាណ​នោះ​ទេ ព្រោះ​ការ “​ដើរ​” យ៉ាង​ទៀងទាត់​ត្រឹមតែ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹង​បង្កើត​ថាមពល​វិជ្ជមាន​យ៉ាង​ខ្លាំងក្លា​ដល់​រាង​កាយ ចាប់តាំងពី​ប្រព័ន្ធ​ឈាម​រត់​រហូត​ដល់​កោសិកា​ខួរក្បាល​។ បើ​តាម​ទិន្នន័យ​សុខភាព​សកល…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​មាន​សុខភាព​ល្អ​មិន​ចាំបាច់​ទាមទារ​ការ​ហាត់ប្រាណ​ធ្ងន់​ៗ​រាប់​ម៉ោង​នៅ​កន្លែង​ហាត់ប្រាណ​នោះ​ទេ ព្រោះ​ការ “​ដើរ​” យ៉ាង​ទៀងទាត់​ត្រឹមតែ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹង​បង្កើត​ថាមពល​វិជ្ជមាន​យ៉ាង​ខ្លាំងក្លា​ដល់​រាង​កាយ ចាប់តាំងពី​ប្រព័ន្ធ​ឈាម​រត់​រហូត​ដល់​កោសិកា​ខួរក្បាល​។

បើ​តាម​ទិន្នន័យ​សុខភាព​សកល ការ​ផ្លាស់​ប្តូរ​ធំ​ៗ​ចំនួន ៣ ដែល​នឹង​កើតឡើង​ចំពោះ​អ្នក​រួម​មាន​៖ ទី​មួយ​គឺ​សុខភាព​បេះដូង និង​ប្រព័ន្ធ​ឈាម​រត់​នឹង​រឹង​មាំ​ជាង​មុន ដោយ​ការ​ដើរ​លឿន​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទី​ពីរ គឺ​ជួយ​ពង្រឹង​ដង់ស៊ីតេ​ឆ្អឹង និង​ភាព​បត់បែន​នៃ​សន្លាក់ ដែល​ជា​ខែល​ការពារ​ជំងឺ​ពុក​ឆ្អឹង និង​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ក្នុង​រយៈពេល​វែង​។ និង​ទី​បី គឺ​ការ​ជួយ “​រី​សិត​” ខួរក្បាល​ឱ្យ​ស្រឡះ បង្កើន​ការ​ចង​ចាំ និង​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ស្មារតី​បាន​យ៉ាង​ប្រសើរ​។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា និង​សុវត្ថិភាព អ្នក​គួរ​អនុវត្ត​តាម​ច្បាប់​សាមញ្ញ​ៗ​ដូច​ជា​៖ កម្តៅ​សាច់ដុំ​មុន​ពេល​ចាប់ផ្ដើម ជ្រើសរើស​ស្បែកជើង​កីឡា​ដែល​ស័ក្តិសម​ដើម្បី​ការពារ​ជង្គង់ ញ៉ាំ​ទឹក​ឱ្យ​បាន​ទៀងទាត់ និង​ត្រូវ​ចេះ​ស្ដាប់​សញ្ញា​ព្រមាន​ពី​រាង​កាយ​ដោយ​ឈប់​សម្រាក​ភ្លាម​ប្រសិនបើ​មាន​អាកា​រៈ​វិលមុខ​។ ការ​ផ្លាស់​ប្តូរ​ដ៏​មាន​និរន្តរភាព ចាប់ផ្ដើម​ពី​ជំហាន​ងាយ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​រាល់ថ្ងៃ​នៅ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ