ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​កែ​ច្នៃ​ប្លា​ស្ទិ​កមួយ​កន្លែង ​ក្នុង​ខេត្តកណ្តាល ​ត្រូវ​បាន​អនុវត្ត​វិធានការ​ច្បាប់​ ដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន

2 ម៉ោង មុន

រាវ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ លោក ឡៅ គឹ​ម​ឈី អនុប្រធាន​នាយកដ្ឋាន​អធិការកិច្ច និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​កែ​ច្នៃ​ប្លា​ស្ទិ​ក ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​បាន​រក​ឃើញ​ករណី​មិន​បាន​គោរព​បទដ្ឋាន​គតិ​យុ​ត្ត ​ទាក់ទង​នឹង​វិស័យ​បរិស្ថាន​ត្រឹមត្រូវ​ ។

ក្រុមការងារ​បាន​ចាត់វិធានការ​ឱ្យ​សិប្បកម្ម ត្រូវ​បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចេញពី​ការ​លាង​សម្អាត​ប្លា​ស្ទិ​ក និង​ទឹក​ស្អំ​សរសៃ​ប្លា​ស្ទិ​ក ចូល​ប្រភព​ទឹក​សាធារណៈ​។ ជាមួយ​គ្នា​នេះ សិប្បកម្ម​ត្រូវ​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង និង​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់ ​សំណល់​រាវ​ចេញពី​ការ​លាង​សម្អាត​ប្លា​ស្ទិ​ក​។ លើស​ពី​នេះ សិប្បកម្ម​ត្រូវ​ធ្វើការ​ស្តា​រកំ​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ ១០០​ម៉ែត្រគូប ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ដឹក​ចេញ​ដោយ​ក្រុមហ៊ុន​ផ្តល់​សេវា​ ដែល​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួងបរិស្ថាន និង​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់ នៅ​ក្រសួងបរិស្ថាន​ ។

លើស​ពី​នេះ ក្រសួងបរិស្ថាន​ បាន​ចាត់វិធានការ​ចំពោះ​មុខ ដោយ​តម្រូវ​ឱ្យ​សិប្បកម្ម​បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចេញពី​ការ​លាង​សម្អាត​ប្លា​ស្ទិ​ក និង​ទឹក​ស្អំ​សរសៃ​ប្លា​ស្ទិ​ក ចូល​ប្រភព​ទឹក​សាធារណៈ​។ ជាមួយ​គ្នា​នេះ សិប្បកម្ម​ត្រូវ​រង​ពិន័យ​អន្តរការណ៍ លើ​ករណី​ដូច​ជា ​៖
-ពុំ​មាន​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង យោង​តាម​មាត្រា ៦៦៨​នៃ​ក្រម​បរិស្ថាន ​និង​ធនធានធម្មជាតិ
-ពុំ​មាន​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំំ​ណ​ល់​រាវ​ចេញពី​ការ​លាង​សម្អាត​ប្លា​ស្ទិ​ក យោង​តាម​មាត្រា ២៨៧​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ
-ពុំ​មាន​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់ យោង​តាម​មាត្រា ១៧៣​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ។ ​និង​សិប្បកម្ម​ត្រូវ​ផ្តល់​សំណង​ការ​ខូចខាត​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ​តាម​ការ​គណនា​ជាក់ស្តែង​របស់​មន្ត្រី​ជំនាញ អនុលោម​តាម​មាត្រា ១៦២ និង​មាត្រា​១៦៣​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ​៕