ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល និង អាជ្ញាធរ​ស្រុក​ពាម​រក៍ ចុះ​បង្ក្រា.ប​បទល្មើស​នេសាទ​ក្នុង​ដែន​អភិរក្ស លែង​កូន​ត្រី​ជាង ១០គីឡូ និង​ដុ.ត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​ធំ

21 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រភេទ​ស្បៃ​មុង​រាប់រយ​ម៉ែត្រ ត្រូវ​បាន​មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញាធរ​ស្រុក​ពាម​រក៍ ធ្វើការ​បង្ក្រាប​និង​ដុត​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ល្បាត​ត្រួតពិនិត្យ នៅ​ក្នុង​ដែន​អភិរក្ស​កំពង់​ចំណា ដែល​ស្ថិត​ក្នុង​ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

លោក ហ៊ុន សា​វី នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ស្ទឹង​ស្លូត បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​ប្រភព​ធនធាន​មច្ឆា​ជាតិ​អោយ​នៅ​គង់វង្ស ពិសេស​ក្នុង​រដូវ​បិទ​នេសាទ​នេះ មន្ត្រី​ជំនាញ​ជលផល សហការ​ជាមួយនឹង​អាជ្ញាធរ​ស្រុក​ពាម​រក៍ បាន​ធ្វើការ​ចុះ​ល្បាត​ត្រួតពិនិត្យ​ជា​ប្រចាំ នៅ​តាម​ដងស្ទឹង​ទន្លេ​ព្រែក ក៏​ដូច​ជា​តំបន់​ដែន​អភិរក្ស ដើម្បី​ធានា​កុំ​ឲ្យ​មាន​ជនខិលខូច​លួច​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី 22 កក្កដា​នេះ មន្ត្រី​ជំនាញ​ជលផល និង​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​នេសាទ​ស្រុក ដែល​ដឹកនាំ​ដោយ​លោក ប៉ែ​ត សា​វេន អភិបាលរង​ស្រុក​ពាម​រក៍ បាន​ចុះ​ល្បាត​នៅ​តាម​ដង​ទន្លេតូច និង​ក្នុង​ដែន​អភិរក្ស​កំពង់​ចំណា ក៏​ប្រទះ​ឃើញ​មានការ​លួច​ដាក់​របាំង​ស្បៃ​មុង​ជា​ច្រើន​កន្លែង ទើប​មន្ត្រី​ជំនាញ​ធ្វើការ​បង្ក្រាប​និង​បំផ្លាញ​ចោល​ភ្លាម​ៗ​។

លោក ហ៊ុន សា​វី បាន​បញ្ជាក់​ថា ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប មន្ត្រី​ជំនាញ​ដកហូត​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​មុង​ប្រវែង ៦៥០ ម៉ែត្រ បង្គោល​ចម្រឹង ៣៤០ ដើម និង​លូ​ស្បៃ​មុង​ចំនួន ១២ មាត់ ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​បំផ្លាញ​ចោល​ភ្លាម​ៗ​នៅ​នឹង​កន្លែង ជាមួយ​គ្នា​នោះ​ក៏​បាន​ចាក់​ព្រ​លែង​កូន​ត្រី​ចម្រុះ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​បាន​ជាង 10 គីឡូក្រាម​ ៕​