ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតលេចចេញជារូបរាងពេញលេញ ! ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងភ្ជាប់តួស្ពានជួបគ្នា នៅចុងឆ្នាំ២០២៦នេះ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ចុងឆ្នាំ​២០២៦​ខាង​មុខ​នេះ ស្ពាន​ឆ្លង​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា នឹង​ត្រូវ​ភ្ជាប់​គ្នា​ហើយ ដែល​ជា​ដំណាក់កាល នៃ​ការ​ភ្ជាប់​និស្ស័យ​អ្នក​ត្រើយ​ខាងលិច និង​ត្រើយ​ខាង​ទន្លេ ។ នេះ​បើ​យោង​តាម​លោក ផ​ន រឹម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ។

គួរ​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា សម្រេច​បាន ៧៩% ហើយ គិត​ត្រឹម​ដើមខែ​កក្កដា​ឆ្នាំ​២០២៦ នេះ វឌ្ឍនភាព​គម្រោង​រួម​មាន ៖

១/ ផ្នែក​គ្រឹះ​ស្ពាន សម្រេច ១០០%​។ ២/ រចនាសម្ព័ន្ធ ក្រោម​ស្ពាន​សម្រេច​បាន​១០០ % ។ ៣/ រចនាសម្ព័ន្ធ​លើ​នៃ​ស្ពាន​ត​ភ្ជាប់ សម្រេច​បាន​១០០%​។ ៤/ រចនាសម្ព័ន្ធ​លើ​នៃ​ស្ពាន​មេ សម្រេច​បាន​៨៤%​។ ៥/​បណ្តាញ ផ្លូវ​សម្រេច​បាន ៥១% (​ត​ភ្ជាប់ ប្រវែង ៨០៤,៣០​ម​. សម្រេច​បាន ៥០% និង​ផ្លូវ​បង្វែរ​ទិស​( Ram) ប្រវែង ១,៥៤១​ម​. សម្រេច​បាន ៥០%)​។

ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា សម្ពោធ​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។

តាម​ប្រតិទិន ដំណើរការ​ស្ថាបនា​មិន​មាន​ភាព​យឺតយ៉ាវ​ជាង​កម្មវិធី​ការងារ​ដែល​គ្រោងទុក​ទេ ដោយ​ត្រៀម​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៧​ខាង​មុខ ៕