ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយរកចំណូលពន្ធបានជា ៦.២៧៨ ពាន់លានរៀលក្នុងកន្លះឆ្នាំ

1 ម៉ោង មុន

លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦​ថា អគ្គនាយកដ្ឋាន បាន​ប្រមូល​ថវិកា​បាន​ប្រមាណ​៦.២៧៨ ពាន់​លាន​រៀល កើនឡើង​ប្រមាណ​៤,៥% ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ដោយ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក គុណ ញឹ​ម បាន​រាយការណ៍​ថា ទំហំ​កញ្ចប់​មូលនិធិ​ដែល​គយ ប្រមូល​បាន​នៅ​ពេល​នេះ​ត្រូវជា​ប្រមាណ​៥១,៦% នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦ ។

លោក​បាន​បន្ត​ថា ចំណូល​ទាំងនេះ គឺ​ប្រមូល​បាន​ពី​ចំណូល​ពី​ទំនិញ​ចម្រុះ​មាន​ប្រមាណ ៣៩%, យានយន្ត និង​គ្រឿងចក្រ មាន​ប្រមាណ​៣៥%, ប្រេងឥន្ធនៈ និង​ថាមពល មាន​ប្រមាណ ១៨,៥%, និង​សម្ភារ​សំណង់ និង​កម្រៃ​ផ្សេង​ៗ​មាន​ប្រមាណ ៧,៥% នៃ​ចំណូល​សរុប​។

លោក គុណ ញឹ​ម ក៏​បាន​គូស​រំលេច​នូវ​ការ​ប្រែប្រួល​រចនាសម្ព័ន្ធ​ចំណូល​ប្រមូល​ដោយ​គយ ជា​ពិសេស គឺ​ការ​ថយ​ចុះ​ចំណូល​ពី​ប្រេងឥន្ធនៈ និង​ឧស្ម័ន បណ្តាល​មក​ពី​ការ​ដាក់​ពន្ធ និង​អាករ​ជា​បន្ទុក​រដ្ឋ លើ​ការ​នាំ​ចូល​មុខទំនិញ​នេះ ដែល​បាន​អនុវត្ត​ចាប់ ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ កន្លង​មក​, និង​ការ​កើនឡើង​នៃ​ចំណូល​ពី​ក្រុម​ទំនិញ​ចម្រុះ ដែល​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​វិធានការ​មុត​ស្រួច ស្តី​ពី​ការ​បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ការ​ពង្រឹង​អភិបាលកិច្ច​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ៕