ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​ខ្លួនយុវជន​៣​នាក់ យក​ថ្ម​គ.ប់​លើ​កម្មករ​ធ្វើ​ផ្លូវ​ និង​រថយន្ត​រង​ការ​ខូចខាត

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន តាម​បណ្ដឹង​របស់​មេការ​កម្មករ​សំណង់​ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង បាន​បង្ក​ហិង្សា យក​ថ្ម​គប់​ទៅ​លើ​កម្មករ និង​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ព្រោះតែ​ខឹង​ឌឺដង​ពាក្យ​សំដី​។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង គឺ​៖​ដោយ​អនុវត្ដ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ដឹកនាំ​ពី​លោក​វរសេនីយ៍ឯក ច​ន សុ​ភិត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​ក្មេង​ទំនេ​ី​ង​បង្ក​ហិង្សា​ក្នុង​មូលដ្ឋាន​អុកឡុក​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​(​យក​ដុំ​ថ្ម គប់​លេ​ី​អ្នក​ដទៃ និង​រថយន្ត​) នៅ​ចំណុច​សាលា​ដំណាក់​ស្ថិត​ក្នុងភូមិ​ទ័ព​ម្រាក់ ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្មេង​ទំនើង មាន​ក្រុម​ជនសង្ស័យ​១​ក្រុម មាន​គ្នា​ចំនួន​៤​នាក់ បាន​ធ្វើ​សកម្មភាព​បង្ករ​អុកឡុក​តាម​ផ្លូវ​សាធារណៈ​និង​បាន​យក​ដុំ​ថ្ម​គប់​លើ​កម្មករ​ធ្វើ​ផ្លូវ​ក្នុង​បណ្តាល​ឱ្យ​ចំ​រថយន្ត​មួយ​គ្រឿង (​ឡាន​camry) បណ្ដាល​ឱ្យ​រង​ការ​ខូចខាត និង​ធ្វើ​ឱ្យ​កម្មករ​រង​របួស​និង​ភ័យ​ខ្លាច​។ ផ្អែក​លេ​ី​របស់​បណ្ដឹង​ឈ្មោះ ក្វាត់ ឈុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​រូង ឃុំ​ទំនប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម (​ជា​ប្រធាន​ក្រុម​កម្មករ​)​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ប្រធាន​ក្រុម​កម្មករ
សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​៖
ទី​១-​ឈ្មោះ នុ​ត វ​ណ្ណា ហៅ​ស្វិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ
ទី​២-​ឈ្មោះ ហួ​ន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ ។
និង​ទី​៣-​ឈ្មោះ យ៉េ​ង គី​ម​ហោ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ទ័ព​ម្រាក ឃុំ​កក់ ស្រុក​ប​សេដ្ឋ ។ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

បើ​យោង​តាម​ចម្លើយ​ក្រុម​ក្មេង​ទំនើង (​ជនសង្ស័យ​ទាំង​៣) ទទួលស្គាល់​ថា មូលហេតុ​ដែល​រូបគេ​ប្រើប្រាស់​ហិង្សា​និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​កម្មករ​និង​រថយន្ត​មួយ​គ្រឿង​បណ្ដាល​រង​ការ​ខូចខាត​នោះ​ព្រោះតែ​ខឹង​ក្រុម​កម្មករ (​ឌឺដង​ពាក្យ​សំដី​)​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្រោយ​ឃាត់ខ្លួន​ក្រុមក្មេង​ទំនេ​ី​ង រួម​ជាមួយនឹង​វត្ថុ​តាង​ដុំ​ថ្ម​ចំនួន​ពីរ​ដុំ​នគរបាល​ស្រុក​បរ​សេ​ធ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ព​ស់​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​