ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំងនេះ អាច​ធ្វើ​ឱ្យ​គ្រួស​​ក្នុង​តម្រង់​នោម​កាន់តែ​ធ្ងន់ធ្ងរ

50 នាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​មិន​គួរ​ញ៉ាំ ទើប​មិន​ធ្វើ​ឲ្យ​ជំងឺ​គ្រួ​ស​ក្នុង​តម្រង់​នោម​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ តើ​មាន​អ្វី​ខ្លះទៅ?

អាហារ​ដែល​ហិ​រ អ្នក​មិន​គួរ​ញ៉ាំ​ឡើយ បើ​អ្នក​កើត​មាន​អាកា​រៈ​គ្រួ​ស​ក្នុង​តម្រង់​នោម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​មិន​អាច​គ្រប់គ្រង​បាន ដោយ​ធ្វើ​ឲ្យ​អាកា​រៈ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​មិនដឹង​ខ្លួន​។

ពពួក​សណ្តែក​ដូច​ជា សណ្តែកសៀង ឬ​សណ្តែកខ្មៅ ក៏​អ្នក​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំងឺ​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​អាកា​រៈ​អ្នក​មិន​អាច​ធូ​ល​ស្រាល​បាន​ឡើយ មាន​តែ​ធ្ងន់ធ្ងរ​ជាង​មុន​តែ​ប៉ុណ្ណោះ​។

អាហារ​ដែល​មាន​ផ្ទុក​កាលស្យូម​ខ្ពស់ ក៏​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល​ទេ​ក្រោយ​ពេល​ដែល​បរិភោគ​រួច​។ ដូចនេះ ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​អាកា​រៈ​នៃ​ជំងឺ​អ្នក​កាន់តែ​មិនល្អ អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ខាងលើ​នេះ​ឡើយ​៕