ប្រទេសម៉ូរីតានី ៖ អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.បថ្លែង កាលពីថ្ងៃទី២១ កក្កដា ថា ទីភ្នាក់ងារអ.ស.បខាងជនភៀសខ្លួនHCR បានសំដែងការក្ដុកក្ដួលយ៉ាងខ្លាំង ដោយសារមនុស្សដល់១៤៤នាក់ ត្រូវស្លាប់ឬបាត់ខ្លួន ក្រោយជួបគ្រោះថ្នាក់លិចនាវាដែលពួកគេជិះ ក្នុងដែនទឹកនៃឆ្នេរសមុទ្រម៉ូរីតានី កាលពីសប្ដាហ៍មុន។

HCR អាជ្ញាធរជាតិនិងបណ្ដាដៃគូមនុស្សធម៌ មានវត្តមានក្នុងប្រតិបត្តិការជួយសង្គ្រោះ។ ក្រៅពីអ្នកស្លាប់ និងបាត់ខួនមនុស្ស៣៨៧នាក់ត្រូវបានជួយសង្គ្រោះ ។

អ្នកនាំពាក្យរូបនោះ លោកស្ទេហ្វានឌូហ្សារិកបន្តថា ផ្លូវសមុទ្រភ្ជាប់អាហ្វ្រិកខាងលិចទៅប្រជុំកោះកាណារីអេស្ប៉ាញ គឹជាច្រកអន្តោប្រវេសន៍ ដែលមានគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់ជនភៀសខ្លួននិងពួកអន្តោប្រវេសន៍ ដែលប៉ុនប៉ងទៅកាន់អឺរ៉ុប ៕

ចែករំលែកព័តមាននេះ