ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជាន់ខ្ពស់​សុំ​បិណ្ឌបាត​ទៅ​បណ្ឌិត​មួយ​ចំនួន​កុំឱ្យ​វិភាគ​ធម៌អាថ៌

26 នាទី មុន
  • ភ្នំពេញ

សម្តេចព្រះ​ឧត្តម​វង្សា គូ សុភាព សមាជិក​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បាន​សុំ​បិណ្ឌបាត​ទៅ​បណ្ឌិត​មួយ​ចំនួន ​កុំឱ្យ​វិភាគ​រឿង​ធម៌​រឿង​អាថ៌ ដោយ​ទុក​ជំនាញ​នេះ​​ទៅ​ព្រះសង្ឃ​ និង​អ្នកជំនាញ​ខាង​ព្រះពុទ្ធ​សាសនា​បកស្រាយ​បាន​ហើយ ។

ម្តេចព្រះ​ឧត្តម​វង្សា​បាន​បិណ្ឌបាត​នេះ​ តាម​បណ្តាញ​សង្គម ​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ ​កន្លង​ទៅ ។ សម្តេចព្រះ​ឧត្តម​វង្សា​ បាន​មាន​ថេរ​ដីកា​ថា «​សុំ​បិណ្ឌបាត​ដោយ​សុទ្ធចិត្ត​ចំពោះ​ញោម​បណ្ឌិត​មួយ​ចំនួន​តូច ញោម​រៀន​ជំនាញ​អ្វី ញោម​វិភាគ​ជំនាញ​ញោម​ចុះ ធម៌អាថ៌​ទុក​ឱ្យ​ព្រះសង្ឃ​ និង​អ្នករៀន​ជំនាញ​ព្រះពុទ្ធ​សាសនា​បកស្រាយ​» ។

សម្តេចព្រះ​ឧត្តម​វង្សា​បាន​មាន​ថេរ​ដីកា​បន្ត​ថា មិន​ដូច្នោះ​ទេ ការងារ​ច្របូកច្របល់​ជា​អពមង្គល​មិន​ចម្រើន​ទេ​ ។

សម្តេចព្រះ​ឧត្តម​វង្សា​បាន​មាន​ថេរ​ដីកា​បញ្ជាក់​ទៀត​ថា ញោម​អាច​ផ្តល់​យោបល់​បាន តែ​មិន​គួរ​តាំងខ្លួន​ធ្វើ​ជា​អ្នកចេះ​ព្រះពុទ្ធ​សាសនា ហើយ​អារកាត់​យ៉ាងនេះ​យ៉ាងនោះ​ទេ ព្រោះ​មិនមែន​ជា​ជំនាញ​របស់​ញោម ​។