ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ជំរុញឲ្យមន្ទីរពេទ្យជាតិយកចិត្តទុកដាក់លើសេវាធានារ៉ាប់រង

7 ម៉ោង មុន

ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ វិនិយោគិន និង​អ្នកការទូត​នៅ​ក្នុង​ប្រទេស ក្រសួងសុខាភិបាល បាន​ជំរុញ​ឲ្យ​បណ្តា​មន្ទីរពេទ្យ​ជាតិ ពង្រឹង​សេវាកម្ម​វេជ្ជសាស្ត្រ​ដល់​អ្នក​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង ខណៈ​ដែល​គុណភាព និង​សេវាកម្ម​បម្រើ​សាធារណៈជន​ទូទៅ​ត្រូវ​បាន​ជម្រុញ​ស្រាប់​ទៅ​ហើយ ។ ក្រសួង​បាន​អះអាង…

ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ វិនិយោគិន និង​អ្នកការទូត​នៅ​ក្នុង​ប្រទេស ក្រសួងសុខាភិបាល បាន​ជំរុញ​ឲ្យ​បណ្តា​មន្ទីរពេទ្យ​ជាតិ ពង្រឹង​សេវាកម្ម​វេជ្ជសាស្ត្រ​ដល់​អ្នក​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង ខណៈ​ដែល​គុណភាព និង​សេវាកម្ម​បម្រើ​សាធារណៈជន​ទូទៅ​ត្រូវ​បាន​ជម្រុញ​ស្រាប់​ទៅ​ហើយ ។

ក្រសួង​បាន​អះអាង នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​ថា ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ទាំងអស់​នៃ​មន្ទីរពេទ្យ​ជាតិ ត្រូវ​ឱ្យ​ចុះ​អភិបាលកិច្ច និង​ត្រួតពិនិត្យ​ការងារ​ជាក់ស្តែង ជា​ពិសេស​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ផ្នែក​ប្រ​ពោ​ធន​កម្ម​ជំងឺ​ធ្ងន់ (ICU) ដើម្បី​ធានា​ថា ការងារ​ទាំងអស់​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ប្រសិទ្ធភាព និង​សម្របសម្រួល​បាន​ល្អ ។

ក្រសួង​នៅ​បន្ត​លើកទឹកចិត្ត​ឲ្យ​ក្រុម​គ្រូពេទ្យ ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បម្រើសេវា​ពិនិត្យ និង​ព្យាបាល ឱ្យ​កាន់តែ​ប្រសើរ​ឡើង ទោះបី​មាន​អ្នកជំងឺ​ច្រើន​កុះករ និង​មាន​ភាព​មមាញឹក​ក្នុង​មន្ទីរពេទ្យ​យ៉ាងណា​ក៏​ដោយ ។

ក្រសួង​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​តាម​បណ្ណ​សមធម៌ ប​.​ស​.​ស និង អ្នកជំងឺ​ប្រើ​សេវា​ធានា​រ៉ាប់រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ