ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ជាមួយ​ពិធីបុណ្យ​តន្ត្រី​ និង​ទឹក RAIN RAVE WATER MUSIC FESTIVAL 2026 នៅម៉ាឡេស៊ី នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ (វីដេអូ)

40 វិនាទី មុន

គូ​ឡា​ឡាំ​ពួរ ៖ ក្នុង​ឱកាស​នៃការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ព្រម​ជាមួយ​ពិធីបុណ្យ​តន្ត្រី និង​ទឹក RAIN RAVE WATER MUSIC FESTIVAL…

គូ​ឡា​ឡាំ​ពួរ ៖ ក្នុង​ឱកាស​នៃការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ព្រម​ជាមួយ​ពិធីបុណ្យ​តន្ត្រី និង​ទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៣០ ខែមេ​សា ដល់​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ សណ្ឋាគារនៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចូលរួម​ដាក់​ចេញ​នូវ​ការ​បញ្ចុះតម្លៃបន្ទប់​ស្នាក់​នៅ​ជា​ពិសេស​ដល់​ភ្ញៀវ​ទេសចរណ៍ ដើម្បី​សម្រួល​ដល់​តម្រូវការ​នៃ​ការ​ធ្វើ​ដំណើរ​ក​ម្សាន្ត​ក្នុងអំឡុងពេល​ពិធីបុណ្យ​នេះ​ ។

ដើម្បី​គាំទ្រ​យុទ្ធនាការ​ទស្សនា​ម៉ា​ឡេ​ស៊ី​ឆ្នាំ ២០២៦ ឬ Visit Malaysia 2026 (VM2026) មាន​សណ្ឋាគារ​ចំនួន ៧៩ នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចូលរួមដោយ​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ៧០ ភាគរយ​។ ការ​ផ្តល់​ជូន​ពិសេស​នេះ អាច​ធ្វើការ​កក់​បាន​ចាប់ពី​ថ្ងៃ​ទី ២៩ ខែមេ​សា ដល់​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២៦ ដែល​ផ្តល់​ជម្រើស​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​រយៈពេល​ខ្លី​ ។

សណ្ឋាគារ​ដែល​ចូលរួម បាន​នឹង​កំពុង​ផ្តល់​ជូន​នូវ​គុណ​តម្លៃ​ប​ន្តែ​ម​លើ​កញ្ចប់​សេវាកម្ម ជា​ច្រើន​រួម​មាន តម្លៃ​បន្ទប់​ពិសេស និង​ការ​ផ្តល់​ជូន​ជា​កញ្ចប់ ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​មាន​តម្លៃ​សមរម្យ និង​លើកទឹកចិត្ត​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​សំខាន់​ៗ ​។ កិច្ចសហការ​រវាង​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​នេះ ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​ក្នុង​គោលដៅ​ទាក់ទាញ​ប្រាក់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើត​ឱកាស​កាន់តែ​ទូលំទូលាយ​សម្រាប់​ភាគី​ពាក់ព័ន្ធ ក្នុងអំឡុងពេល​មាន​ព្រឹត្តិការណ៍​ធំ​ៗ ​។

ភ្ញៀវ​ទេសចរ​អាច​ទទួល​បានការ​ផ្តល់​ជូន​ទាំងនេះ ដោយ​ប្រើ​លេខ​កូដ​បញ្ចុះតម្លៃ VM2026TWD នៅ​ពេលធ្វើការ​កក់​តាម​គេហទំព័រ​សណ្ឋាគារ​ផ្លូវការ ឬក​ក់ដោយ​ផ្ទាល់​ជាមួយ​សណ្ឋាគារ​ដែល​ចូលរួម​ ។ ពិធីបុណ្យ តន្ត្រី​ទឹក The Rain Rave Water Music Festival ដែល​មាន​រយៈពេល​បី​ថ្ងៃ នឹង​បង្កើត​បទ​ពិសោធន៍​ថ្មី ដោយ​ប្រើ​ភ្លៀង​ជា​កម្សាន្ត​ចម្បង ហើយ​ង​តន្ត្រី វប្បធម៌ និង​របៀប​រស់នៅ​បែប​ទំនើប រួម​បញ្ចូល​គ្នា​នៅ​កណ្តាល​ទីក្រុង ​។ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​អន្តរជាតិ និង​ដៃគូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ទទួលយក​បទ​ពិសោធន៍​បែប​យុវវ័យ និង​ភាព​ច្នៃប្រឌិត​របស់​ម៉ា​ឡេ​ស៊ី​ ។

គំនិត​ផ្តួចផ្តើម​នេះ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ម៉ា​ឡេ​ស៊ីក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​អេកូ​ទេសចរណ៍ និង​បង្កើន​សមត្ថភាព ភាព​ប្រកួតប្រជែង​គោលដៅ​ទេសចរណ៍ នៅ​ក្នុង​យុទ្ធនាការ Visit Malaysia 2026 ​។ ព័ត៌មាន​បន្ថែម រួម​ទាំង​បញ្ជី​សណ្ឋាគារ​ដែល​ចូលរួម និង​ព័ត៌មាន​លម្អិត​អំពី​កញ្ចប់​សេវាកម្ម អាច​រកបាន​នៅ​ក្នុង​ឯកសារ​ផ្លូវការ​របស់​យុទ្ធនាការ ឬ​តាម​រយៈ​គេហទំព័រ ៖ www.malaysia.travel ​៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖