ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACUចាប់នគរបាលផ្កាយ៣ និងផ្កាយ២ ព្រមទាំង​បក្សពួកពីបទស៊ីសំណូក Online Scams និងសម្អាតប្រាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀ​ចំ​បញ្ជូន​សំណុំរឿង​មន្ត្រី​នគរ បាល​ជាតិ​ជាន់ខ្ពស់នៃ​ក្រសួងមហាផ្ទៃ​២​រូប ក្នុង​នោះ​ មាន​ផ្កាយ​៣​ផ្នែក​អន្តោប្រវេសន៍​មួយ​រូប និង​ផ្កាយ​២​ខាង​នគរបាល​ក្រុង​មួយ​រូប ព្រមទាំង​ជនសង្ស័យ​២​នាក់​ទៀត ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀ​ចំ​បញ្ជូន​សំណុំរឿង​មន្ត្រី​នគរ បាល​ជាតិ​ជាន់ខ្ពស់នៃ​ក្រសួងមហាផ្ទៃ​២​រូប ក្នុង​នោះ​ មាន​ផ្កាយ​៣​ផ្នែក​អន្តោប្រវេសន៍​មួយ​រូប និង​ផ្កាយ​២​ខាង​នគរបាល​ក្រុង​មួយ​រូប ព្រមទាំង​ជនសង្ស័យ​២​នាក់​ទៀត ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ទទួល​សំណូក​ពី​ក្រុម Scams Online និង​សម្អាត​ប្រាក់ ។

នេះ​បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​ប្រាប់​បណ្តាសារ​ព័ត៌មាន ។ ឯកឧត្តម​បាន​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀបចំ​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ជាន់ខ្ពស់​២​រូប និង​ជនសង្ស័យ​២​នាក់​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ ដើម្បី​បន្ត​នីតិវិធី ។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​បាន​ចាប់ខ្លួន​រួម​មាន ៖

១-​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា អគ្គនាយករងនៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ ។

២-​ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការ​រងនៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។

៣-​អ្នកស្រី អស កូ​ពិសី ជា​ប្រពន្ធ​លោក សរ សំណាង ។

និង​៤-​ឈ្មោះ យ៉ា​ត កុសល ។

ពួក​គេ​ទាំង​៤ ​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​ស៊ីសំណូក​ពី​ពួក Online Scams និង​សម្អាត​ប្រាក់ ។

បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី មនុស្ស​២​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ រួម​មាន អ្នកស្រី អស កូ ពិសី ជា​ប្រពន្ធ​លោក សរ សំណាង និង​ម្នាក់​ទៀត​ឈ្មោះ យ៉ា​ត កុសល ដែល​ជាប់​សង្ស័យ​រឿង​ទទួល​សំណូក​ពី​ក្រុម Online Scams និង​សម្អាត​ប្រាក់ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បន្ថែម​ថា ការ​ចាប់ខ្លួន​នាយ​នគរបាល​ជាន់ខ្ពស់​ពីរ​រូប និង​ជន​ពាក់ព័ន្ធ​ខាងលើ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ដែល​ករណី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​រយៈពេល​២០​ថ្ងៃ​មក​ហើយ ហើយ​ប្រតិបត្តិការ​២០​ថ្ងៃ អង្គភាព​នឹង​បញ្ជាក់​ជូន​លម្អិត ក្រោយ​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចរាល់ ។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ ACU បាន​ចាប់ខ្លួន​បុគ្គល​សំខាន់​ៗ​ជា​ច្រើន ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​បង្ក្រាប បោសសម្អាត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រណេត និង​ភាព​អសកម្ម​នានា ។

កាលពី​ខែមីនា អនុប្រធាន និង​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង ព្រមទាំង​មនុស្ស​២​នាក់​ទៀត ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ដោយ​រក​ឃើញ​លុយ​ពុក​រលួយ​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​សំណុំរឿង​នេះ ជនសង្ស័យ​កំពុង​ដេក​ក្នុង​ពន្ធនាគារ ដើម្បី​រង់ចាំ​ទទួលទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ