នៅពេលដែលអាកាសធាតុនៅកម្ពុជាកាន់តែក្តៅ ហើយមិនមានភ្លៀងកក់ខែនោះ កម្រិតកម្ពស់ទឹកនៅទន្លេមេគង្គ និងទន្លេសាបសរុប៣កន្លែង បានស្រកចុះដល់ក្រោម១,៥ម៉ែត្រ ។
ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ កម្រិតកម្ពស់ទឹកនៅទន្លេមេគង្គត្រង់អ្នកលឿង កម្រិតកម្ពស់ទឹកគឺត្រឹម១,២៦ម៉ែត្រ ហើយនៅទន្លេសាបត្រង់ព្រែកក្តាម គឺត្រឹម១,២៤ម៉ែត្រ ខណៈដែលនៅបឹងទន្លេសាត្រង់កំពង់លួង គឺត្រឹម១,០៨ ម៉ែត្រតែប៉ុណ្ណោះ ។
ទោះជាកម្រិតកម្ពស់ទឹកស្រកចុះបែបនេះក៏ដោយ រាល់ការងូតទឹក និងលេងកំសាន្តត្រូវប្រុងប្រយ័ត្ន ដោយខ្លាចអន្លង់ ឬល្បាក់ ដែលអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន ។
ចែករំលែកព័តមាននេះ