ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ជិះ​ម៉ូតូ​ដើរ​លេង ដល់​​ស្ពានថ្ម​ ចុះ​បត់ជើង​ ប្រទះឃើញ​វ៉ា​លី​ស​មួយ លុះបើកមើលឃើញស.ពមនុស្សម្នាក់​

58 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កា ល​ពី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦ មាន​ក្មេង​ប្រុស​២ នាក់​បាន​ជិះ​ម៉ូតូ​ដើរ​លេង លុះ​ទៅ​ដល់​ចំណុច​លើ​ស្ពានថ្ម…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កា ល​ពី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦ មាន​ក្មេង​ប្រុស​២ នាក់​បាន​ជិះ​ម៉ូតូ​ដើរ​លេង លុះ​ទៅ​ដល់​ចំណុច​លើ​ស្ពានថ្ម ផ្លូវ​លេខ ៥៨A ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៧.៤៨ ស្ថិត​ខាងត្បូង​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្មេង​ប្រុស ២ នាក់​នោះ បាន​នាំ​គ្នា​ចុះ​ទៅ​បត់ជើង​នៅ​ខាងក្រោម​ស្ពាន ស្រាប់ តែ​ប្រទះ​ឃើញ​វ៉ា​លី​ស​ព័​ណ​ខ្មៅ​មួយ​ដែល​គេ​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ ។

ឃើញ​ដូច្នោះ​ក្មេង​ប្រុស​ទាំង​២ នាក់​នោះ ក៏​បាន​នាំ​គ្នា​យ កដៃ​បម្រុង​រូត​ឡេវ​រូត​វ៉ា​លី​ស​នោះ ហើយ​ក៏​បានឃើញ​សក់​អាច​ជា​សាកសព​មនុស្ស បន្ទាប់​មក​ពួក​គេ​ក៏​ឡើង​ជិះ​ម៉ូតូ​យក​ដំណឹង​នេះ ទៅ​ប្រាប់​មន្ត្រី​យោធា​មួយ​ក្រុម ដែល​កំពុង​ជីក​លេ​ន​ដ្ឋា​ន​នៅ​ក្បែរ​នោះ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ព័ត៌មាន​ទៅ​ដល់​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ​ស្រុក ខេត្ត បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​ដែរ ។

ព័ត៌មាន​បឋម​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​គណកម្មការ​ពិនិត្យ​សាកសព បាន​ឯកភាព​គ្នា​បើក​មើល​វ៉ា​លី​ស​នោះ ក៏​ឃើញ​មាន​សាកសព​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​ប្រាកដ​មែន និង​មាន​ស្លាក ស្នាម​ជាំ​ពេញ​ខ្លួន​ជា​ច្រើន​កន្លែង​ទៀត​ផង ។

សព​ជន​រង​គ្រោះ​អាច​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​បាន​ថា «សង្ស័យ​ជនបរទេស» និង​ត្រូវ​ឃាតករ​សម្លាប់​ច្រកចូល​ក្នុង​វ៉ា​លី​សយ​ក​ទៅ​ប្លុង​ចោល ដោយ​ធ្វើ​ទារុណ គឺជា​អំពើ ឃាតកម្ម ។

តែ​ទោះជា​យ៉ាងណា​ក្តី​ករណី​ខាងលើ​នេះ សមត្ត​កិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ វែកមុខ​ឃាតករ​ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ