ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​យក្សរបស់​កងទ័ពជើងទឹក​អា​មេ​រិ​ក អាច​ធ្វើ​ដំណើរ​​ទៅ​កាន់​មជ្ឈិមបូព៌ា​បាន​លឿន​ប៉ុនណា ?

1 នាទី មុន

បរទេស ៖ នាវា​ផ្ទុក​យន្តហោះ គឺជា​ប្រភេទ​នាវាចម្បាំង​ដែល​ធំ​បំផុត និង​មាន​ភាព​ស្មុគស្មាញ​បំផុត​ដែល​មនុស្សជាតិ​ធ្លាប់​បាន​សាងសង់​មក ។ នាវា​ដ៏​មហិមា​ទាំងនេះ​មាន​សមត្ថភាព​បញ្ចេញ​កម្លាំង​ទ័ពអាកាស​បាន​ចម្ងាយ​រាប់​ពាន់​ម៉ា​យ​ពី​មាតុភូមិ ។ ទោះបីជា​នាវា​ផ្ទុក​យន្តហោះ​ថ្មី​របស់​ចិន​មើលទៅ​ហាក់ដូចជា​មាន​ឥទ្ធិពល​ខ្លាំង ប៉ុន្តែ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នៅ​តែ​មាន​កង​នាវា​ផ្ទុក​យន្តហោះ​ដែល​ធំ​បំផុត…

បរទេស ៖ នាវា​ផ្ទុក​យន្តហោះ គឺជា​ប្រភេទ​នាវាចម្បាំង​ដែល​ធំ​បំផុត និង​មាន​ភាព​ស្មុគស្មាញ​បំផុត​ដែល​មនុស្សជាតិ​ធ្លាប់​បាន​សាងសង់​មក ។ នាវា​ដ៏​មហិមា​ទាំងនេះ​មាន​សមត្ថភាព​បញ្ចេញ​កម្លាំង​ទ័ពអាកាស​បាន​ចម្ងាយ​រាប់​ពាន់​ម៉ា​យ​ពី​មាតុភូមិ ។ ទោះបីជា​នាវា​ផ្ទុក​យន្តហោះ​ថ្មី​របស់​ចិន​មើលទៅ​ហាក់ដូចជា​មាន​ឥទ្ធិពល​ខ្លាំង ប៉ុន្តែ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នៅ​តែ​មាន​កង​នាវា​ផ្ទុក​យន្តហោះ​ដែល​ធំ​បំផុត និង​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​ដដែល ។

នាវា​ទាំងនេះ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ឆ្ងាយ​បំផុត​ដោយ​មិន​ចាំបាច់​ចាក់​ប្រេង​ឡើយ ដោយសារ​ការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​សម្រាប់​រុញច្រាន ។ ប៉ុន្តែ​នៅ​ពេល​ដែល​ភាព​តានតឹង​កើនឡើង​នៅ​ក្នុង​តំបន់​ដូច​ជា​មជ្ឈិមបូព៌ា សំណួរ​មួយ​តែងតែ​កើតឡើង​គឺថា តើ​កង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង (Carrier Strike Group) ពិតជា​អាច​ទៅ​ដល់​តំបន់​នោះ​ពី​សហរដ្ឋអាមេរិក​បាន​លឿន​ប៉ុនណា ?
ជា​ការ​ពិត​ណាស់ មាន​កត្តា​ជា​ច្រើន​ដែល​ត្រូវ​ពិចារណា ។ ស្ថានភាព​សមុទ្រ​, ការ​គិតគូរ​ពី​ប្រតិបត្តិការ​, កា​រវាងផ្លូវ និង​កត្តា​ផ្សេង​ៗ​ទៀត សុទ្ធតែ​ប៉ះពាល់​ដល់​រយៈពេល​នេះ ។ ប៉ុន្តែ​ដើម្បី​ឱ្យ​ងាយ​យល់ ប្រសិនបើ​អ្នក​មិន​គិត​ពី​កត្តា​ទាំងនេះ ហើយ​សំឡឹង​មើល​តែ​រយៈពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទៅ​កាន់​មជ្ឈិមបូព៌ា​ក្នុង​លក្ខខណ្ឌ​ល្អ​ឥត​ខ្ចោះ វា​នឹង​ក្លាយជា​ការ​គណនា​លេខ​យ៉ាង​សាមញ្ញ ។

ចំណុច​ចាប់ផ្តើម​ដ៏​សម​ស្រប​មួយ​សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ គឺ​មូលដ្ឋាន​ទ័ពជើងទឹក Norfolk ។ ពី​ទី​នេះ ផ្លូវ​ដែល​ត្រង់​បំផុត​គឺ​ត្រូវ​កាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​ព្រែកជីក​ស៊ុ​យ​អេ (Suez Canal) ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស ។ ដោយ​សន្មត​ថា​គោលដៅ​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ​គុយ​វ៉ែត ការ​ធ្វើ​ដំណើរ​នេះ​មាន​ចម្ងាយ​ប្រហែល ៩,៨៥០​ម៉ា​យ ។ គេ​ជឿ​ថា នាវា USS Gerald R. Ford ដែល​ជានា​វា​ផ្ទុក​យន្តហោះ​មាន​ឥទ្ធិពល​បំផុត​ដែល​ធ្លាប់​បាន​ដាក់​ឱ្យ​ប្រើប្រាស់ មាន​ល្បឿន​អតិបរមា​លើស​ប្រហែល ៣៥​ម៉ា​យ​ក្នុង​មួយ​ម៉ោង ។ តាម​រយៈ​ការ​គណនា​លេខ យើង​អាច​សន្និដ្ឋាន​បាន​ថា រយៈពេល​ធ្វើ​ដំណើរ​ដ៏​ល្អ​បំផុត​គឺ​ជិត ១២​ថ្ងៃ ។

តើ​កត្តា​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​រយៈពេល​ធ្វើ​ដំណើរ ? ការ​ប៉ាន់ស្មាន​ពេលវេលា​ខាងលើ​បាន​រំលង​កត្តា​ជាក់ស្តែង​មួយ​ចំនួន​ដែល​ត្រូវ​យក​មក​ពិចារណា ។ អ្វី​ដែល​ច្បាស់​បំផុត​នោះ​គឺថា រយៈពេល​នេះ​អាច​សម្រេច​បាន លុះត្រាតែ​នាវា​ផ្ទុក​យន្តហោះ​បើក​កាត់​ព្រែកជីក​ស៊ុ​យ​អេ​ក្នុង​ល្បឿន ៣៥​ម៉ា​យ​ក្នុង​មួយ​ម៉ោង​ដូច​គ្នា ។

ព្រែកជីក​នេះ​មាន​ដែន​កំណត់​ល្បឿន​ប្រហែល ១០​ម៉ា​យ​ក្នុង​មួយ​ម៉ោង​សម្រាប់​នាវា​ធម្មតា និង​ប្រហែល ៨.៥​ម៉ា​យ​ក្នុង​មួយ​ម៉ោង​សម្រាប់​នាវា​ខ្នាត​ធំ ។ ដោយសារ USS Gerald R. Ford ជានា​វា​ផ្ទុក​យន្តហោះ​ធំ​បំផុត​នៅ​លើ​ពិភពលោក វា​ជា​រឿង​សម​ហេតុផល​ដែល​ត្រូវ​ចាត់​វា​ចូល​ក្នុង​ប្រភេទ​នាវា​ខ្នាត​ធំ ។ ដូច្នេះ នឹង​មានការ​រឹត​បន្តឹង​ល្បឿន​សម្រាប់​ចម្ងាយ ១២០​ម៉ា​យ​នៃ​ប្រវែង​ព្រែកជីក​នេះ ។
កត្តា​មួយទៀត​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​រយៈពេល​ធ្វើ​ដំណើរ គឺ​ល្បឿន​របស់​កង​នាវា​ទាំងមូល​តែ​ម្តង ។

ទោះបីជា​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​អាច​បើក​លើស​ពី ៣៥​ម៉ា​យ​ក្នុង​មួយ​ម៉ោង​ក៏​ដោយ ប៉ុន្តែ​វា​កម្រ​ធ្វើ​ដំណើរ​តែឯង​ណាស់ ។ ផ្ទុយ​ទៅ​វិញ វា​ដំណើរការ​ជាមួយ​កង​នាវា​គាំទ្រ​ដទៃ​ទៀត ។ ឧត្តមនាវីឯក Paul Lanzilotta មេបញ្ជាការ​រង​កង​នាវា​ផ្ទុក​យន្តហោះ Gerald R. Ford បាន​ប្រាប់​គេហទំព័រ Military.com ថា ៖ «​ក្នុង​រយៈពេល​មួយ​ថ្ងៃ​យើង​អាច​ចល័ត​កង​នាវាចម្បាំង​ទាំងមូល​នេះ​បាន​ចម្ងាយ​ជាង ៧០០​ម៉ា​យ ។ ទោះបីជា​នេះ​ជា​រឿង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក៏​ដោយ ប៉ុន្តែ​វា​បាន​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ប្រហែល ២៩ ម៉ា​យ​ក្នុង​មួយ​ម៉ោង ។

ការ​ប្រើប្រាស់​ល្បឿន​មធ្យម ២៩​ម៉ា​យ​ក្នុង​មួយ​ម៉ោង សម្រាប់​ចម្ងាយ​ផ្លូវ​សមុទ្រ ៩,៧៣០​ម៉ា​យ រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ដំណើរ​យឺត​ៗ​កាត់​ព្រែកជីក​ស៊ុ​យ​អេ នាំ​ឱ្យ​រយៈពេល​ធ្វើ​ដំណើរ​ដែល​បាន​ប៉ាន់ស្មាន​គឺ​ប្រហែល ១៤.៥ ថ្ងៃ ៕ ប្រភព ៖ slashgear