ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមហោស្រពប្រាសាទមាស នឹងប្រែមុខមាត់ថ្មីយ៉ាងណា ក្រោយការមកដល់របស់ Angelina Jolie ?

57 នាទី មុន

ខេត្តបាត់ដំបង ៖ តា​រាហូ​លី​វូ​ដ Angelina Jolie អញ្ជើញ​ពិនិត្យ​អគារ​មហោស្រព​ប្រាសាទ​មាស និង​រោង​ភាពយន្ត​បាត់ដំបង នៅ​ក្រុង​បាត់ដំបង ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក…

ខេត្តបាត់ដំបង ៖ តា​រាហូ​លី​វូ​ដ Angelina Jolie អញ្ជើញ​ពិនិត្យ​អគារ​មហោស្រព​ប្រាសាទ​មាស និង​រោង​ភាពយន្ត​បាត់ដំបង នៅ​ក្រុង​បាត់ដំបង ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក សុខ​លូ អភិបាលខេត្ត​បាត់ដំបង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០២ ខែមេសា​នេះ ។

នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៦ នេះ អ្នកស្រី​Angelina Jolie តា​រាហូ​លី​វូ​ដ​ដ៏​ល្បីល្បាញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​អគារ​មហោស្រព​ប្រាសាទ​មាស និង​រោង​ភាពយន្ត​បាត់ដំបង ស្ថិត​នៅ​ក្នុង​ក្រុង​បាត់ដំបង ។

ដំណើរ​ទស្សនកិច្ច​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​អាជ្ញាធរ​ក្រុង​បាត់ដំបង​ផង​ដែរ ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​Angelina Jolie នា​ពេល​នេះ​ធ្វើ​ឡើង តាម​ការ​អញ្ជើញ​របស់​តំណាង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ដើម្បី​ស្នើ​ឱ្យ​អ្នកស្រី​ជួយ​ជួសជុល​កែ​លម្អ​រោងកុន​ចាស់​ទាំង​ពីរ​នេះ ។
គួរ​បញ្ជាក់​ផង​ដែរ រោង​ភាពយន្ត​ចំណាស់​ដ៏​ល្បីល្បាញ​នៅ​ក្រុង​បាត់ដំបង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៦០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ