សង្គ្រាមអ៉ីរ៉ង់ ៖ មកដល់ថ្ងៃទី៣៣ នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសនាថ្ងៃទី១ មេសា ថា អ៉ីរ៉ង់បានស្នើបទឈប់បាញ់គ្នាមួយ ។

លោកត្រាំអះអាងថា របបថ្មីអ៉ីរ៉ង់ដែលមិនសូវរ៉ាឌីកាល់ និងមានការចេះដឹងខ្ពស់ជាងមេដឹកនាំមុនៗ ទើបនឹងស្នើដល់អាមេរិកនូវបទឈប់បាញ់គ្នាមួយ ។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោកអាប់បាស់់អារ៉ាសជី គូសបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍AL-JAZEERA កាលពីថ្ងៃទី១ មេសា ថា យើងមិនមែនកំពុងចរចា ជាមួយសហរដ្ឋអាមេរិកឡើយ តែបានលើកឡើងពីការប្រាស្រ័យទាក់ទងគ្នាដែលជួនកាលពោរពេញដោយការគំរាមកំហែង។
តាមលោកម៉ាស់ស៊ូដប៉េហ្សេស្គីយ៉ាន់ ប្រធានាធិបតីអ៉ីរ៉ង់ថា ប្រទេសលោកមានឆន្ទៈបញ្ចប់សង្គ្រាមតែជាដំបូងចង់ឲ្យមានការធានា ដើម្បីរារាំងកុំឲ្យមានការឈ្លានពានជាថ្មីទៀត ។ ប្រធានាធិបតីអាមេរិកក្នុងសារតាមបណ្ដាញសង្គមTRUTH SOCIAL របស់លោកពន្យល់ថា លោកមិនទាន់ត្រៀមខ្លួនក្នុងពេលភ្លាមៗ បើកការចរចាពីបទឈប់បាញ់គ្នាមួយនោះឡើយ ។ លោកត្រាំបញ្ជាក់ថាប្រទេសរបស់លោកនឹងគ្រោងពិភាក្សាពីរឿងនោះ ទាល់តែច្រកសមុទ្រហ័រមូស ត្រូវបានបើកឡើងវិញ ឲ្យធ្វើនាវាចរណ៍ដោយសេរី ។

កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានឆ្លើយតបវិញដោយអះអាងថា ច្រកសមុទ្រនេះនឹងនៅតែបិទចំពោះពួក
សត្រូវរបស់ប្រទេស។ សភាពការណ៍នៅច្រកសមុទ្រហ័រមូស ស្ថិតក្រោមការត្រួតត្រាទាំងស្រុង របស់កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍ ហើយច្រកសមុទ្រនោះនឹងមិនបើកចំពោះពួកសត្រូវរបស់ប្រជាជាតិឡើយ ទោះជាប្រធានាធិបតីអាមេរិកបញ្ចេញកាយវិការគួរឲ្យអស់សំណើចនានា
ក្ដី ។
ប្រមុខសេតវិមានបានធ្វើព្យុះភ្លៀង ជុំវិញរឿងច្រកសមុទ្រហ័រមូសដោយអះអាងថា អាមេរិកមានស្វ័យភាពដោយសារមានផលិតកម្មប្រេងក្នុងស្រុក ហើយដោយចំអកដល់បារាំង និងប្រទេស
ដទៃៗទៀត ដែលចំណុះលើការផ្ដត់ផ្គង់ប្រេងតាមច្រកសមុទ្រហ័រមូស ឲ្យមកបើកច្រកសមុទ្រនោះខ្លួនឯងទៅ ។

ចែករំលែកព័តមាននេះ