ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

JSCCIB កា.ត់​បន្ថយ​ទស្សនវិស័យ​កំណើនសេដ្ឋ​កិច្ច​ថៃ ដោយសារ​វិប.ត្តិ​ថាមពល និង​ហានិភ័.យ​អតិផរណា

2 ម៉ោង មុន

ទីក្រុង​បាងកក ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង ១,២% ទៅ ១,៦% នៅ​ឆ្នាំ​នេះ ដែល​ជា​ការ​ធ្លាក់​ចុះ​ពី​កំណើន ១,៦%…

ទីក្រុង​បាងកក ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង ១,២% ទៅ ១,៦% នៅ​ឆ្នាំ​នេះ ដែល​ជា​ការ​ធ្លាក់​ចុះ​ពី​កំណើន ១,៦% ទៅ ២% ដែល​បាន​ព្យាករណ៍​ពី​មុន​។ នេះ​បើ​តាម​ការ​អះអាង​ពី​ស្ថាប័ន​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​វិស័យ​ឯកជន​របស់​ថៃ កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ ដោយ​លើក​ឡើង​ពី​សញ្ញា​នៃ​អតិផរណា​ជាប់​គាំង ចំ​ពេល​មាន​វិបត្តិ​ថាមពល​សកល​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​ចិន ស៊ី​ន​ហួរ (Xinhua)​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្តី​ពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​របស់​ប្រទេស​ថៃ ហៅ​កាត់ JSCCIB បាន​លើក​ឡើង​ថា ជម្លោះ​អូស​បន្លាយ​នៅ​មជ្ឈិមបូព៌ា​ធ្វើ​ឱ្យ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ការ​កើនឡើង​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល និង​ការ​ធ្លាក់​ចុះ​តម្លៃ​មាស និង​ទ្រព្យសកម្ម​ហានិភ័យ​ផ្សេង​ទៀត​។

លោក គ្រៀង​ក្រៃ ធៀន​នូ​កុ​ល (Kriengkrai Thiennukul) ប្រធាន JSCCIB បាន​ថ្លែង​ថា ការ​គំរាមកំហែង​ចម្បង​រួម​មាន កង្វះខាត​ទំនិញ​សំខាន់​ៗ ជា​ពិសេស​ប្រេង ឧស្ម័ន​ធម្មជាតិ និង​វត្ថុធាតុដើម ដែល​អាច​រារាំង​ដល់​ផលិតកម្ម​សកល និង​ជះ​ឥទ្ធិពល​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទាំងមូល​ដល់​អ្នក​ប្រើប្រាស់​។

JSCCIB បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អតិផរណា​របស់​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ ២០២៦ ឥឡូវនេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បង្កើន​ល្បឿន​ដល់​ចន្លោះ​ពី ២% ទៅ ៣% ជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​ពី​ការ​ព្យាករណ៍​ពី​មុន​ត្រឹម​ពី ០,២% ទៅ ០,៧% ។ លោក គ្រៀង​ក្រៃ បាន​បន្ថែម​ថា ការ​កែសម្រួល​នេះ ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ខ្ពស់​ជាង​មុន ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ការ​ចំណាយ​លើ​ការ​រស់នៅ ការ​ប្រើប្រាស់ និង​ទំនុកចិត្ត​របស់​វិស័យ​ឯកជន​។

JSCCIB ក៏​បាន​កត់សម្គាល់​ដែរ​ថា លំហូរ​នៃ​វិស័យ​ទេសចរណ៍​អាច​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស​តិច​ជាង​ប្រហែល​១​លាន​នាក់​ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ ដោយសារ​តែ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​សកល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ