ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! យុវជន​ម្នាក់​ម​ក​លេង​ជីតា​បាន​១​ស​ប្តា​ហ៍ ជួបគ្រោះល.ង់ទឹក​ស្រះ​បាត់ខ្លួន​១​យប់​១​ថ្ងៃ​ ទើប​ប្រ​ទះឃើញ​ស.ពអណ្តែត​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​ម្នាក់​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​តម​ក​លេង​ជីតា​បាន​១​ស​ប្តា​ហ៍​ទៅ​លេង​ទឹក​ស្រៈលង់​បាន​១​យប់​១​ថ្ងៃ​ទើប​អណ្តែត​ប្រ​ទៈ​ឃើញ​សាកសព​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​នៅ​វាលស្រែ​ខាងជើង​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឫស្សី​ក្រោក​បាន​ប្រាប់​ថា​ ​យុវជន​ដែល​លង​ទឹក​ស្លាប់​អាយុ​១៤​ឆ្នាំ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​មក​លេង​ជា​ជីតា​រយៈពេល​១​ស​ប្តា​ហ៍​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣១…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​ម្នាក់​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​តម​ក​លេង​ជីតា​បាន​១​ស​ប្តា​ហ៍​ទៅ​លេង​ទឹក​ស្រៈលង់​បាន​១​យប់​១​ថ្ងៃ​ទើប​អណ្តែត​ប្រ​ទៈ​ឃើញ​សាកសព​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​នៅ​វាលស្រែ​ខាងជើង​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឫស្សី​ក្រោក​បាន​ប្រាប់​ថា​ ​យុវជន​ដែល​លង​ទឹក​ស្លាប់​អាយុ​១៤​ឆ្នាំ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​មក​លេង​ជា​ជីតា​រយៈពេល​១​ស​ប្តា​ហ៍​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​បាន​នាំ​បងប្អូន​៣​នាក់​មាន​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​និង​ម្នាក់​ទៀត​ជា​ប្អូនជីដូនមួយ​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​ស្រៈ​នៅ​ខាងជើង​ភូមិ​ប្រមាណ​ជិត​៥០០​ម៉ែត្រ ក្រោយ​លេង​ទឹក ​ស្រាប់តែ​បងប្អូន​លង់​ទឹង​ស្រៈ​បាត់​ហើយ​នាំ​គ្នារ​ត់ទៅ​ប្រាប់​អ្នក​ជិតខាង​ជួយ​រក​មិនឃើញ​ហើយ​មក​ប្រាប់​ជីតា​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា ​ក្រោយ​ជីតា​មក​ប្រាប់​អាជ្ញាធរ​ភូមិ​និង​ប៉ុស្តិ៍​នគរបាល​បាន​នាំ​គ្នា​ទៅ​រាវរក​រហូត​ដល់​យប់​រក​មិនឃើញ ​ព្រោះ​ទឹក​ស្រៈមាន​ទំហំ​ជាង​១​ហិ​កតា​មាន​ជម្រៅ​ជិត​១០​ម៉ែត្រ​លុះដល់​ព្រឹក​ឡើង​គ្រួសារ​យុវជន​ដែល​លង់ទឹក​បាត​គឺ​ម្តាយ​បាន​មក​មាត់​ស្រៈ​ដុត​ធូប​បុណ្យ​ស្រន់​ទៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​ប្រហែលជា​ម៉ោង​៤​ឃើញ​សាកសព​អណ្តែត​ឡើង​លើ​ទឹក​ត្រូវ​បាន​ស្រង់​ឡើងគោក​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា​៖​ក្រោយ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​លើ​សាកសព​យុវជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​រយៈពេល​១​យប់​១​ថ្ងៃ​ទើប​សាកសព​អណ្តែង​ឡើង​ក្រោយ​ពេល​ពិនិត្យ​សាកសព​ហើយ​ប្រគល់​ជូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​នៅ​វត្ត​ឫស្សី​ក្រោក​ព្រោះ​ស្ថានភាព​គ្រួសារ​បាន​ភាព​ពិបាក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ