ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អង់​ភ្លេ​ស​ ផ្តល់​ជំនួយ១.៦​លានផោន ​រយៈពេល០១​ឆ្នាំ គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​អប់រំ​​អំពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​នៅ​កម្ពុជា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ ចក្រភព​អង់គ្លេស ប្រកាស​បាន​ផ្តល់​ជំនួយ ១.៦​លាន​ផោន សម្រាប់​រយៈពេល០១​ឆ្នាំ គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​អប់រំការយល់​ដឹង​អំពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​នៅ​កម្ពុជា​ ។ ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ​ ៖​ ចក្រភព​អង់គ្លេស ប្រកាស​បាន​ផ្តល់​ជំនួយ ១.៦​លាន​ផោន សម្រាប់​រយៈពេល០១​ឆ្នាំ គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​អប់រំការយល់​ដឹង​អំពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​នៅ​កម្ពុជា​ ។

ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​អង់គ្លេស ​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស តាម​រយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ ១.៦ លាន​ផោន សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ទៀត ២០២៦-២០២៧ នៃ​ការ​បោសសម្អាត​មីន និង​ការ​អប់រំ​យល់​ដឺ​ង​អំពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ក្នុង​គោលបំណង​រួមចំណែក​ដល់​ការ​បង្កើន​សុវត្ថិភាព​សហគមន៍ និង​លើកកម្ពស់​ជីវភាព​រស់នៅ ជា​ពិសេស​គាំទ្រ​ដល់​វឌ្ឍនភាព​របស់​កម្ពុជា​ ឆ្ពោះទៅ​រក​កាតព្វកិច្ច​បោសសម្អាត​មីន​ នៅ​ឆ្នាំ​២០៣០ ​។

ជំនួយ​នេះ នឹង​ផ្តល់​ជូន​ដល់​អង្គការ​ដោះ​មីន​ ចំនួន០៣​រួម​មាន ៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO​។ តាម​រយៈ​ជំនួយ​នេះ រំពឹង​ថា អង្គការ HALO Trust និង​អង្គការ MAG នឹង​រំដោះ​ផ្ទៃដី​ ចំនួន ៨៩០,៣០០ ម៉ែត្រការ៉េ ក្នុង​ខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកោះកុង ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥,៤១៤នាក់ ព្រមទាំង​អាច​ផ្តល់​នូវ​វគ្គ​អប់រំ​ការ​យល់​ដឹង​ពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ជាង ៤០០០​វគ្គ ដល់​ប្រជាជន​ជាង ៤៤.២៨០ នាក់ ក្នុង​នោះ​មាន​ស្ត្រី ៨,៨៥៤ នាក់ និង​ក្មេង​ស្រី ១២,៦៩៦ នាក់​។

ជាមួយ​គ្នា​នោះ ចក្រភព​អង់គ្លេស នឹង​គាំទ្រ​ដល់​គម្រោង Minefields to Ricefields (M2R) របស់​អង្គការ APOPO ដោយ​រួម​បញ្ចូល​សកម្មភាព​មីន​ជាមួយនឹង​ការ​អភិវឌ្ឍ​កសិកម្ម​ឡើង​វិញ លើ​ផ្ទៃដី ៣.៤ លាន​ម៉ែត្រការ៉េ និង​មានគ្រួសារ​កសិករ​យ៉ាងតិច ៥០០ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដោយ​ផ្ទាល់ រួម​ជាមួយនឹង​គ្រួសារ​បន្ថែម​ប្រមាណ​ជាង ៥០០ ទៀត​។

តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​ថា ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស នៅ​តែ​រឹង​មាំ និង​មិន​មានការ​ផ្លាស់​ប្តូរ​ឡើយ អស់​រយៈពេល ៤ ទសវត្សរ៍​មកនេះ ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​។ អង់គ្លេស នៅ​តែ​បន្ត​ឈរ​ជាមួយ​កម្ពុជា លើស​ពី​ភាព​ជា​ដៃគូ ព្រមទាំង​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​កិច្ចការ​មនុស្សជាតិ និង​លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ដំណើរ​សក ម្ម​ភាព​មីន​របស់​ខ្លួន ដោយ​បាន​ប្តេជ្ញា​ចិត្ត​ថា នៅ​ឆ្នាំ​២០៣០ នឹង​គ្មាន​សហគមន៍​ណាមួយ​បន្ត​រង​ការ​គំរាមកំហែង​ដោយ សារ​មីន​។

ក្នុង​ឱកាស​នោះ តាង​នាម​ឱ្យ​រាជរ​ដ្ឋា​ភិ បាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែង​អំណរ គុណ​ដល់​ចក្រភព​អង់គ្លេស ក្នុង​ចំ​ណោ ម​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត ដែល​បាន​រួមចំណែក​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ដែល​រហូត​ដល់​ពេល​នេះ អង់គ្លេស​បាន​ផ្តល់​ជំនួយ​ប្រមាណ​ជា ៦៥ លាន​ផោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ