ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA បា.ញ់បង្ហោះអវកាសយានិក៤នាក់ ឆ្ពោះទៅកាន់ភពព្រះចន្ទជាលើកដំបូង​ក្នុងរយៈពេលជាង៥០ឆ្នាំ

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កាំជ្រួច​របស់​ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA ដែល​បញ្ជូន​អវកាសយានិក​៤​នាក់​ទៅ​កាន់​ជុំវិញ​ភព​ព្រះ​ចន្ទ ត្រូវ​បាន​បាញ់​បង្ហោះ ​កាលពី​ថ្ងៃ​ទី​២ ​មេ​សា ​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណឺ​ឌី​រដ្ឋ​ផ្ល​រី​ដា ដែល​នោះ​កំណត់​ពី​ការ​ចាប់ផ្ដើម​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​ថ្មី​។ កាំជ្រួច…

សហរដ្ឋអាមេរិក ៖ កាំជ្រួច​របស់​ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA ដែល​បញ្ជូន​អវកាសយានិក​
៤​នាក់​ទៅ​កាន់​ជុំវិញ​ភព​ព្រះ​ចន្ទ ត្រូវ​បាន​បាញ់​បង្ហោះ ​កាលពី​ថ្ងៃ​ទី​២ ​មេ​សា ​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណឺ​ឌី​រដ្ឋ​ផ្ល​រី​ដា ដែល​នោះ​កំណត់​ពី​ការ​ចាប់ផ្ដើម​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​ថ្មី​។

កាំជ្រួច ​SPACE LAUNCH SYSTEM បាន​បញ្ជូន​យានអវកាស ​ORION ដែល​ដឹក​អវកាសយានិក​ទាំង​៤​នាក់​នោះ សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ហួស​ពី​ភព​ព្រះ​ចន្ទ​ទៅ​ទៀត​ មុន​ពេល​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ​ ។ បណ្ដា​រូបភាព​បង្ហាញ​ពី​កាំជ្រួច​នោះ​ ស្ថិត​នៅ​លើ​ជើង​ទម្រ មុន​ពេល​បាញ់​ចេញ​ដោយ​មាន​អ្នក​ទស្សនា​ច្រើន​នាក់​។

នេះ​ជា​ការ​ហោះហើរ​ទៅ​កាន់​ភព​ព្រ​ចន្ទ​លើក​ដំបូង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៥០​ឆ្នាំ​មក​ហើយ និង​ស្ថិត​ក្នុង​កម្មវិធី​ ARTEMIS របស់​NASA ដែល​សំដៅ​នាំ​មនុស្ស​ទៅ​កាន់​ភព​ព្រះ​ចន្ទ​នា​បណ្ដា​ឆ្នាំ​ខាង​មុខ​។ អវកាសយានិក​ទាំង​៤​នាក់​នោះ​ មាន​ជនជាតិ​អា​មេ​រិ​ក​២​នាក់​និង​កា​ណា​ដា​២​នាក់​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ៕

Haute de 98 mètres, la fusée SLS s’est arrachée du sol peu après 18h35 (00h35 jeudi en Suisse) du légendaire centre spatial Kennedy, à Cap Canaveral.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ