ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ទាំង ៣ នៅ​លើ​ផ្ទៃមុខ​ដែល​ប្រាប់​ពី​ជំងឺ​លើស​ខ្លាញ់

2 នាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​អាច​បង្ក​ហានិភ័យ​ដល់​បេះដូង និង​សរសៃឈាម ដែល​អ្នក​អាច​សង្កេត​ឃើញ​បាន​តាម​រយៈ​សញ្ញា ៣ នៅ​លើ​ផ្ទៃមុខ​៖

ទី​មួយ គឺ​ការ​លេចឡើង​នូវ​ស្នាម​អុច​ពណ៌​លឿង​នៅ​ជុំវិញ​ត្របកភ្នែក ដែល​ជា​ការ​ប្រមូលផ្ដុំ​នៃ​ជាតិ​ខ្លាញ់​។ ទី​ពីរ គឺ​ការ​កើត​មាន​ដុំ​ពក​ពណ៌​លឿង​តូច​ៗ​ជា​ច្រើន​នៅ​លើ​ស្បែក​មុខ ថ្ងាស ឬ​ថ្ពាល់​។ ទី​បី គឺ​ការ​លេចឡើង​នៃ​រង្វង់​ពណ៌​ប្រផេះ ឬ​ស​ជុំវិញ​កញ្ចក់ភ្នែក ដែល​បង្ហាញ​ពី​ការ​កកស្ទះ​កូ​ឡេ​ស្តេ​រ៉ុល​។ ទោះ​យ៉ាងណា រោគ​សញ្ញា​ទាំងនេះ​មិន​លេចឡើង​លើ​មនុស្ស​គ្រប់​រូប​ឡើយ ដូច្នេះ​ការ​ធ្វើតេស្ត​ឈាម​ទៀងទាត់​គឺជា​វិធីសាស្ត្រ​តែ​មួយ​គត់​ដើម្បី​ដឹង​ច្បាស់​។

ដើម្បី​ការពារ អ្នក​គួរ​កាត់​បន្ថយ​អាហារ​សម្បូរ​ខ្លាញ់ បង្កើន​ការ​ហាត់ប្រាណ និង​ជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង ដើម្បី​រក្សា​សុខភាព​បេះដូង​ឱ្យ​រឹង​មាំ​៕