ធនាគារជាតិនៃកម្ពុជាបានអះអាងថា ចរាចរណ៍រវាងលុយដុល្លារ និងលុយរៀលនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងតែខិតទៅរកតុល្យភាព ។
នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ដែលចេញកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រជាប្រិយភាព និងកំណើននៃការចរាចរណ៍ជាលុយរៀល បានកំពុងតែមានកំណើននៅមួយទស្សវត្សរ៍ចុងក្រោយនេះ ក្រោយពេលដែល
ដុល្លាររូបនីយកម្មផុលផុសខ្លាំងនៅដើមទស្សវត្សរ៍នៃឆ្នាំ១៩៩០ ។
ប្រភពដដែលបានអះអាងថា នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ ចរាចរណ៍លុយរៀលបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងអត្រាជាមធ្យម១០ភាគរយ ហើយប្រាក់បញ្ញើជាលុយរៀលបានកើនឡើងក្នុងអត្រាដល់ទៅ២៧ភាគរយ ។
ប្រភពដដែលបានបន្តថា លុយរៀលត្រូវបានប្រជាពលរដ្ឋធ្វើចរាចរណ៍សម្រាប់ដំណើរការទូទាត់លើការចំណាយកញ្ចប់សេវាកម្មកាន់តែធំ និងទូលំទូលាយជាងមុន ។ ប្រភពដដែលបានបន្តថា ប្រជាជនបានកំពុងតែបង្កើនការទូទាត់កាន់តែសកម្មដោយប្រើប្រាស់លុយរៀល ។
ចែករំលែកព័តមាននេះ