គ្រោះថ្នា.ក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ឆ.ក់យកជីវិតយុវសិស្ស២នាក់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីយុវសិស្ស២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង…
ខេត្តព្រះសីហនុ ៖ មានករណីយុវសិស្ស២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង…
ខេត្តព្រះសីហនុ ៖ មានករណីយុវសិស្ស២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៧និង១០ នាទីព្រឹក នៅចំណុចមុខអនុវិទ្យាល័យហ៊ុនសែនសំរុង ផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងគ្រោះថ្នាក់នេះ មានរថយន្ត និងម៉ូតូចំនួន៣ គ្រឿងពាក់ព័ន្ធ រួមមាន៖
រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌បៃតងចាស់ ស្លាកលេខ ភ្នំពេញ 3F-7915 សណ្តោងរ៉ឺម៉កស្លាកលេខ ភ្នំពេញ 4A-2561 បើកបរដោយឈ្មោះ ជិន ស៊ាន ភេទប្រុស អាយុ ៤៣ ឆ្នាំ (មកពីខេត្តកំពង់ចាម) ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ។
រថយន្តពាក់ព័ន្ធ ម៉ាកTACOMA ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AJ-5581 បើកបរក្នុងទិសដៅផ្ទុយគ្នា។
ម៉ូតូជនរងគ្រោះ ម៉ាក Honda Dream ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយយុវជនឈ្មោះ ណំ សុខឆាយ អាយុ ១៥ ឆ្នាំ (បានស្លាប់) និងអ្នករួមដំណើរឈ្មោះ រី សើហ្វីអ៊ី ភេទប្រុស អាយុ ១៥ ឆ្នាំ (បានស្លាប់) ។ ជនរងគ្រោះទាំងពីរគឺជាសិស្សសាលា និងមានទីលំនៅភូមិអូរត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់។
សមត្តកិច្ចឲដឹងថា មុនពេលកើតហេតុ មានរថយន្ដ១គ្រឿងម៉ាក FUSO ពណ៌បៃតងចាស់ ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ (មុខអនុវិទ្យាល័យហ៊ុនសំរុង) បានឡើងវ៉ាជែង ខណៈពេលនោះមានរថយន្ដ០១គ្រឿងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ កំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា បានបន្ថយល្បឿននឹងគេចអែបទៅចិញ្ចើមផ្លូវខាងស្ដាំ ស្របពេលនោះមានម៉ូតូ១គ្រឿង ម៉ាកហុងដា ជិះគ្នា២នាក់ កំពុងបើកបរពីក្រោយរថយន្ដនេះដែរនិងកំពុងបន្ថយល្បឿន រួចម៉ូតូបានប៉ះពីក្រោយរថយន្ដហើយខ្ទៀតម៉ូតូ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរលើម៉ូតូ បណ្ដាលឲ្យរថយន្តម៉ាកFUSOកិនម៉ូតូតែម្ដង ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកបើកបរម៉ូតូ និងរួមដំណើរលើម៉ូតូ រងរបួសធ្ងន់ ហើយបានស្លាប់ទាំង២នាក់ ពេលបញ្ជនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រីឯវត្ថុតាង (រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក FUSO បានយកមកសួរនាំ ។ ចំណែកអ្នកបើកបររថយន្ដម៉ាក TOYOTA TACOMA បានចុះពីរថយន្ដរត់គេខ្លូនបាត់ មុនពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ៕






ចែករំលែកព័តមាននេះ