ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែន និងរុស្ស៊ី បើកការចរចាសន្តិភាពឡើងវិញ ខណៈលោកហ្សេឡេនស្គី ទាមទារការធានាសន្តិសុខច្បាស់​លាស់

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ និយាយ​កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ថា លោក​មានការ​ពេញចិត្ត ក្រោយ​មានការ​ផ្លាស់​ប្ដូរ​ជំហរក្នុង​ការ​ចរចា​ជាមួយ​រុ​ស្ស៊ី ដែល​ត្រូវ​បន្ត​ទៀត​ នា​ថ្ងៃ​ទី​១១ ​វិច្ឆិកា នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ប៉ុន្តែ​លោក​ទទូច​លើ​ភាព​ចាំបាច់​នៃ​ការ​ធានា​សន្តិសុខ​សម្រាប់​ប្រទេស​លោក​ ។

Ukrainian President Volodymyr Zelenskiy’s chief of staff Kyrylo Budanov, Jared Kushner, US President Donald Trump’s son-in-law, United Arab Emirates’ Foreign Minister Sheikh Abdullah bin Zayed bin Sultan Al Nahyan, United States Special Envoy Steve Witkoff and US Air Force General Alexus Grynkewich attend the UAE-hosted trilateral talks between the United States, Russian and Ukrainian delegations, in Abu Dhabi, United Arab Emirates, November 10, 2026. The talks, convened by the US, are focused on efforts to end the war in Ukraine, post-war security arrangements and de-escalation. REUTERS/Rula Rouhana TPX IMAGES OF THE DAY

ក្រុង​គៀវ​ និង​ក្រុង​មូ​ស្គូ​ ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ការ​ចរចា ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អា​មេ​រិ​ក ​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ជាមួយ​ក្ដី​សង្ឃឹម​ធ្វើ​ឲ្យ​មានការ​ជឿនលឿន​ទៅ​រក​ដំណោះស្រាយ​ជម្លោះ​ហើយ ​បើ​តាម​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា ​នឹង​ធ្វើការ​លើ​ក្រប​ខណ្ឌ​ថ្មី​នៃ​សន្តិសុខ​ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​នឹង​ចូលរួម​ដែរ​ ។

នេះ​ជា​ការ​ចរចា​លើក​ដំបូង ចាប់តាំងពី​ខែកុម្ភៈ​ មករ​វាង​គូសត្រូវ​ទាំង​២ ក្រោយ​ការ​ចរចា​ត្រូវ​ជាប់​គាំង​ពេល​ដែល​ក្រុង​វ៉ា​ស៊ីន​តោន​ជាប់​ផ្ដោត​​តែ​លើ​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​ ។ យោង​តាម​លោក​ហ្សេ​ឡេ​ន​ស្គី​ថា ថ្ងៃ​ទី​១១ ​វិច្ឆិកា​ ជា​ថ្ងៃ​ដែល​អាច​លើក​ពី​បណ្ដា​វិធានការ បញ្ឈប់​​ការ​វាយប្រហារ​ទាក់ទិន​នឹង​ថាមពល​ និង​នៅ​សមុទ្រ​ខ្មៅ​ ។ ទោះបី​យ៉ាងណា​ នៅ​លើ​ទីលាន​វិញ ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​បន្ត​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ ជា​ពិសេស​រដូវរងា​​ដែល​គ្មាន​អ្វី​កម្ដៅ ដាច់​ភ្លើង​ដាច់​ទឹក សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ច្រើន​លាន​នាក់​ ។

នា​ថ្ងៃ​ទី​១០​ វិច្ឆិកា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​​​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ ​នៅ​ទីក្រុង​ឌី​នី​ប្រូ ហើយ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​នៅ​ក្រុង​អូ​ដេ​សា​ ។ នេះ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ ។ ខាង​រុ​ស្ស៊ី​​វិញ ​អភិបាលក្រុង​ឡេ​នី​ន​ ក្រា​ដ លោក​អា​ឡិច​សាន់​ដ្រ៍​ដ្រូ​ស​ដេ​ន​កូ​អា រៀបរាប់​នា​ព្រឹក​ថ្ងៃ​ទី​១១​ វិច្ឆិកា​ ពី​ការ​វាយប្រហារ​ខ្លាំងក្លា​ ដោយ​ហ្វូង​ដ្រូ​ន​អ៊ុយ​ក្រែ​ន លើ​តំបន់​នោះ​ដែល​មាន​ជា​ពិសេស​កំពង់​ផែ​ប្រេងកាត​សំខាន់​របស់​រុ​ស្ស៊ី ​គឺ​កំពង់​ផែ​ OUST LOUGA ជាប់​ឈូង​សមុទ្រ​ហ្វាំ​ង​ឡង់​ ។ ដ្រូ​ន​ដល់​១៤១​គ្រឿង​ ត្រូវ​កម្ទេច​។

ចំពោះ​ការ​ចរចា​ថ្ងៃ​ដំបូង​ប្រធានាធិបតី​អ៊ុ​យ​ក្រែ​ន​លើក​ឡើង​ថា​ វិជ្ជមាន​ ។ លោក​គូសបញ្ជាក់​ នា​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​ថា ខ្ញុំ​មើលឃើញ​ការ​ផ្លាស់​ប្ដូរ​នានា​ ។ ខ្ញុំ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​បានដឹង ​។ យើង​នឹង​ឃើញ​នូវ​អ្វី​ដែល​អាច​ធ្វើ​បាន​ ។ ក្នុង​ការ​ចរចា ​គេ​បាន​លើក​ពី​បញ្ហា​គន្លឹះ​នៃ​ដែនដី​ ។ ពេល​ដែល​ក្រុង​មូ​ស្គូ​ទាមទារ​ឲ្យ​ដក​កងទ័ព​អ៊ុយ​ក្រែ​ន​ចេញពី​តំបន់​ដុន​បាស់​ភាគ​ខាងកើត​ប្រទេស លោក​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា ក្រុង​គៀវ​ត្រូវការ​ឲ្យ​មានការ​ធានា​សន្តិសុខ​ពិសេស​ចំពោះ​រឿង​នេះ​។

លោក​ហ្សេ​ឡេ​ន​ស្គី​បន្ត​ថា លទ្ធភាព​នៃ​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ក្នុង​ចំនួន​ច្រើន រវាង​ក្រុង​គៀវ ​និង​ក្រុង​មូ​ស្គូ​ក៏​លើក​ឡើង​ដែរ​ ក្នុង​ការ​ចរចា​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ចាត់​ទុក​ការ​ចរចា​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ថា​ ស្ថាបនា​បំផុត ហើយ​លោក​ក៏​អះ​អាង​ដែរ​ថា ​ទិស​ដៅ​របស់​អា​មេ​រិ​ក គឺ​ចង់​ពង្រីក​រូប​ភា​ប​នៃ​ការ​ចរចា ឲ្យ​បណ្ដា​ប្រទេស​អឹ​រ៉ុ​ប​ចូលរួម​ដែរ​។ រហូត​មក​ទល់​ពេល​នេះ
​រុ​ស្ស៊ី​ស្វែងរក​រារាំង​អឹ​រ៉ុ​ប​មិន​ឲ្យ​ចូលរួម​ចរចា​ ៕