ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ដំណើរ​ត្រូវ​ដឹង ! ប្រេងសាំង​ចុះថ្លៃ​ហើយ ​ចាប់ពី​ម៉ោង ១ រសៀល​នេះ​តទៅ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រេងសាំង​ចុះថ្លៃ​ហើយ​! ឱកាស​សម្រាប់​អ្នក​ធ្វើ​ដំណើរ ក្រសួងពាណិជ្ជកម្ម​ប្រកាស​តម្លៃ​ថ្មី​សម្រាប់ ១០​ថ្ងៃ​ខាង​មុខ (១១-២១ វិច្ឆិកា​) ។

ជាក់ស្តែង​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​នេះ​ថា ៖ តម្លៃ​រាយ​ប្រេងឥន្ធនៈ​ត្រូវ​អនុវត្ត​ចាប់ពី​វេលា​ម៉ោង​១ រសៀល ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា គឺ​ត្រូវ​លក់ ៤៣៥០​រៀល​/​លី​ត សម្រាប់​ប្រេងសាំង​ធម្មតា និង​៥ ៣០០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត ។

ក្រសួងពាណិជ្ជកម្ម​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ឱ្យ​អនុវត្ត​តាម​តម្លៃ​កំណត់​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​តឹងរ៉ឹង​បំផុត ចាប់ពី​ម៉ោង​១:០០ រសៀល​តទៅ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ​តទៅ ៕